information-gov

· 2020-04-30

កម្ពុជាកត់ត្រាអំពីវត្តមានមេអំបៅពីរប្រភេទដំបូង ដែលគេបានរកឃើញកន្លងមក

#មេអំបៅ# #ចំណេះដឹង# #អ្នកវិទ្យាសាស្រ្ត# #កត់ត្រា# #អប់រំ និងការងារ#

17252

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — អ្នកវិទ្យាសាស្រ្តបានអះអាងអំពីវត្តមានដំបូង នៃសត្វមេអំបៅពីរប្រភេទនៅកម្ពុជា ក្រោយពេលដែលពួកវាត្រូវបានគេរកឃើញ និងកត់ត្រាកាលពីសតវត្សទី១៩ និងទី២០ ។

យោងទៅតាមព្រឹត្តិប័ត្រប្រវត្តិធម្មជាតិកម្ពុជា (Cambodian Journal of Natural History) ដែលបាន ចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងថា សត្វមេអំបៅទាំងពីរប្រភេទនេះ គឺទីមួយ សត្វមេអំបៅស្លឹកដូង (Hidariȱirava) និង មេអំបៅមានទ្រនង់លើស្លាបជាប់គ្នា (Hidariȱbhawani) ។

ពពួកមេអំបៅទាំងពីរប្រភេទនេះ ត្រូវបានគេដឹងថា វាស្ថិតនៅក្នុងអំបូរ Hidari ដែលគេបានកត់ត្រាតាំងពីឆ្នាំ១៨៨៦ មកម្ល៉េះ ។ ដោយឡែកសម្រាប់មេអំបៅស្លឹកដូង គឺត្រូវបានកត់ត្រានៅឆ្នាំ១៨៥៨ និងមេអំបៅទ្រនង់លើស្លាបជាប់គ្នា ត្រូវបានកត់ត្រានៅក្នុងឆ្នាំ១៩៨៩ ។

បើតាមប្រភពដដែល ពពួកមេអំបៅទាំងពីរប្រភេទនេះ ទើបតែត្រូវបានកត់ត្រានៅកម្ពុជា កាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)