TNAOT News

· 2020-04-30

ស្រី​ស្អាត​ម៉ាឡេស៊ី ប្ដេជ្ញា​ចិត្ត​សម្រក​ពី ១២២គីឡូមកត្រឹម៦៤គីឡូ​ ឡើងចេញរាង​ស្អាត​

#Ying Teo# #ការសម្រកទម្ងន់# #កម្សាន្ត# #តារាអន្តរជាតិ# #សម្រស់#

10723

Ying Teo ដែល​បាន​ជាប់ឈ្មោះ​ជា “ស្រី​ស្អាត ២០០ ផោន” បានប្ដេជ្ញាចិត្ត​សម្រក​ទម្ងន់ ហើយ​ទទួល​បាន​រូបរាង​ខុស​ដាច់​ពីមុន ដោយ​ធ្វើឲ្យ​ខ្លួន​នាង​មាន​​សុខភាព​ល្អជាង​មុន។


ការ​សម្រក​ទម្ងន់​គឺ​ជា​រឿង​ដ៏​ពិបាកមួយសម្រាប់​អ្នក​ដែលមាន​ទម្ងន់​លើស ទោះ​ជា​ប្រើ​វិធី​សាស្ត្រ​អ្វី​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​បញ្ចុះ​គីឡូ​ពី​ខ្លួនបាន​ឡើយ។ គ្រាន់​តែ​ត្រឹម​១០​គីឡូ ក៏​មិន​អាច​ធ្វើ​បាន​ផង​ចំពោះ​អ្នក​ខ្លះ ចុះ​ទម្រាំ ៥០ ទៅ​៦០​គីឡូ ឬ​លើស​ពី​នេះ​តើ​ពួក​គេ​ត្រូវប្រើ​ការ​តាំងចិត្ត​បែបណា?

យ៉ាង​ណា​ក៏​ដោយ​បើ​មាន​ការ​តាង​ចិត្ត​ខ្ពស់​ អ្វី​ៗ​នឹង​ទទួល​បាន​លទ្ធផល​ ជាក់​ស្ដែង នារី​មួយ​រូប ឈ្មោះ Ying Teo មក​ពី​ប្រទេស​ម៉ាឡេស៊ី បាន​ជាប់​ឈ្មោះ​ថា ស្រី​ស្អាត ២០០ផោន ក្រោយ​ពេល​ដំណើរ​នៃ​ការ​សម្រក​គីឡូ​របស់​នាង​ត្រូវ​បាន​ចែក​រំលែក​លើ​អនឡាញ។ តាម​នោះ​ដែរ នារី​រូប​នេះ ធ្លាប់​មាន​ទម្ងន់ ២០០ ផោន (៩០ គីឡូ) តែទម្ងន់​​ធ្ងន់​បំផុត​របស់​នាង​គឺ ១២២​គីឡូ។

ដោយ​ឃើញ​ថា ខោអាវ​នៅ​ជុំ​វិញខ្លួន ក៏​ដូច​ជា​នៅ​ផ្សារ​ចាប់​ផ្ដើម​លែង​ត្រូវ​នឹង​ខ្លួន​ហើយ​នោះ ព្រម​ទាំង​សុខភាព​ចុះខ្សោយ ដោយ​នាង​ពិបាក​ដក​ដង្ហើម​នោះ នារី​រូប​នេះ​ប្រាប់​ខ្លួន​ឯង​ថា នាង​ត្រូវ​សម្រក​គីឡូ​ទើប​បាន បើ​នាង​ចង់​រស់​នៅ​បន្ត​ទៀត។ ដោយ​ការ​គិត​បែប​នេះ Ying Teo សម្រេច​ចិត្ត​ចាប់​ផ្ដើម​សម្រក​គីឡូដោយ​វិធី​ស័ក្ដិសម​នឹង​ខ្លួន ដោយ​មិន​បាន​សម្រុក​សម្រក​ខ្លាំង​ក្នុង​ពេល​ខ្លី​នោះ​ឡើយ។

ដោយ​ការ​តាំង​ចិត្ត​មិន​រាថយ ក្រោយ​រយៈ​ពេល​១​ឆ្នាំ ស្រី​ស្អាត​ម៉ាឡេស៊ី សល់​ត្រឹម​តែ ៦៥​គីឡូ​ប៉ុណ្ណោះ ដោយ​មាន​កម្ពស់​ខ្ពស់​ស្រាប់ ដូច​នេះ ៦៥​គីឡូ គឺ​មើល​ទៅ​នាង​ស្អាត​សម​សួន​តែ​ម្ដង មិន​ស្គម​ពេក ក៏​មិន​ធាត់​ពេក។

នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​នាង​ផ្លាស់់ប្ដូរ​ទាំង​ស្រុង ក្រោយ​ពេល​សម្រក​បាន ៥៧ គីឡូ ដោយ​ខោអាវ​ដែល​ស្លៀក​មិន​ចុះ​ពី​មុន​នោះ ពេល​នេះ​បាន​ក្លាយ​ជា​រលុង​វិញ ហើយ​នាង​ក៏​លែង​ពិបាក​ដក​ដង្ហើម​ដូច​មុន។ ហើយ​ពេល​ដើរ​ទៅ​ណា​មក​ណា ក៏​លែង​ត្រូវ​បាន​គេ​មើល​លើ​មើល​ក្រោម​ដូច​មុន។


ក្រោយ​ពេល​ឃើញ​សាច់​រឿង​របស់​ស្រី​ស្អាត Ying Teo ​រូប​នេះ ម​នុស្ស​ជា​ច្រើន​បាន​មាន​កម្លាំង​ចិត្ត​ដើម្បី​សម្រក​គីឡូ ដើម្បី​សុខភាព ក៏​ដូច​ជា​បាន​ស្អាត​ជាង​មុន ហើយនាង​ក៏​ក្លាយ​ជា​គំរូ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​​ដទៃ​ស្ញប់ស្ញែងក្នុង​ការ​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​៕


ប្រភព៖ kenh 14 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស