
TNAOT News
· 2020-04-30
ទោះស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្តែកម្ពុជាត្រៀមរួចជាស្រេចចំពោះការរាតត្បាតកូវីដ១៩ នៅតាមសមាគមន៍
#COVID-19# #ក្រសួងសុខាភិបាល# #សុខភាព# #ការរាតត្បាត# #ជំងឺ#
6581
ភ្នំពេញ៖ កម្ពុជាត្រៀមបម្រុងរួចជាស្រេចចំពោះការរាតត្បាតជំងឺកូវីដ១៩ នៅតាមសមាគមន៍ ដែលអាចកើតមានឡើងជាយថាហេតុ។ នេះបើយោងតាមលោក ម៉ម ប៊ុនហេង ប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
ថ្លែងក្នុងកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការ សហប្រជាជាតិ (អ.ស.ប) ក្នុងការត្រៀមបង្ការ និងការឆ្លើយតប ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលទាមទារឲ្យប្រទេសទាំងអស់បង្កើនស្ថានភាពបន្ថែមទៀតក្នុងការការពារទប់ស្កាត់កូវីដ១៩ ឲ្យទាន់ពេលវេលា ជាពិសេសពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ជាងនេះទៅទៀតក៏ត្រូវត្រៀមខ្លួនសម្រាប់ការរាតត្បាតជំងឺឆ្លងនានា ដែលអាចកើតមានឡើងនៅពេលអនាគត។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលខាងលើបានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្ដែភាគីពាក់ព័ន្ធត្រូវបន្ដបង្កើនការតាមដាន ដើម្បីយកចិត្តទុកដាក់បន្ថែមទៀត និងត្រៀមបម្រុងរួចជាសម្រេច ចំពោះការរាតត្បាត នៅតាមសមាគមន៍ដែលអាចកើតមានឡើងជាយថាហេតុ។
សូមជម្រាបជូនផងដែរថា គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាពុំរកឃើញករណីឆ្លងវីរុសកូវីដ១៩ ជាថ្មីទៀតនោះឡើយ ដោយករណីឆ្លងសរុបទូទាំងប្រទេសនៅត្រឹមតែ ១២២នាក់ ខណៈនៅក្នុងនោះមានអ្នកជាសះស្បើយពីមេរោគនេះមានចំនួន ១១៩នាក់ ពោលគឺនៅសល់តែ ៣នាក់ទៀតប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះឡើយ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើអ្នក តែងតែមាន«សំណាងអាក្រក់» ចូរព្យាយាមធ្វើរឿងទាំង ៥ នេះ នោះសំណាងល្អនឹងមកដល់
ស្វែងយល់ពីឃ្លាំងធនធានពូជសត្វនិងរុក្ខជាតិព្រៃនៅតំបន់ភាគនិរតីរបស់ចិន
៥ វិធី ដើម្បីដើរចេញពីទំនាក់ទំនងដែលមិនច្បាស់លាស់ បញ្ឈប់ការប្រឹងប្រែងរក្សាទំនាក់ទំនងតែម្នាក់ឯង
ឆ្នាំទាំង៣ ទោះបីកើតក្នុងគ្រួសារក្រ ពេលនេះក្រមែន តែថ្ងៃក្រោយ សោយសុខលើគំនរទ្រព្យ
យោបល់ទាំងអស់ (0)