ទសប៉ាកកា

· 2020-05-01

កុំចំណាយពេលតវ៉ានឹងភាពកំសោយរបស់ខ្លួនឯង លើកទ្រឹស្តីតែគ្មានផ្លែផ្កា

#កំសាក# #ចំណេះដឹង# #ខ្លួនឯង# #ទ្រឹស្តី# #ភាពកំសោយ# #ជីវិត# #អប់រំ និងការងារ#

28632

អ្នកខ្លះចូលចិត្តគេចវេសនឹងបញ្ហា ចូលចិត្តតវ៉ានឹងភាពកំសោយរបស់ខ្លួនឯង មានទ្រឹស្តីតែគ្មានបានការ។ កំសាក មិនហ៊ានធ្វើ មិនហ៊ានសាកល្បង ខ្លាចនឹងប្រឈមមុខ បានត្រឹមតែសំកុករង់ចាំបញ្ហារសាត់បាត់ ដែលវាគ្មានថ្ងៃអាចទៅរួច ហើយប្រឹងលាក់បំពួនខ្លួនពីហេតុការណ៍ដែលប្រុងនឹងកើតឡើង រួចបែរបន់អោយវាឆាប់កន្លងផុតទៅវិញ។

(រូបតំណាង)

ក្នុងជោគជតារបស់មនុស្ស មានឡើងមានចុះ មានល្អមានអាក្រក់ មានគ្រោះទៅតាមថ្ងៃដែលយើងមិនអាចដឹងមុន វាជារឿងធម្មតា។ ហេតុការណ៍ រឿងរ៉ាវដែលយើងនឹងត្រូវជួបប្រទះ វាមិនបានមកដើម្បីបំផ្លាញជីវិតយើងទេ តែវាមកបង្រៀនយើងអោយរឹងមាំ និងកាន់តែខ្លាំងក្នុងការជំនះទៅរកជីវិតមួយដែលប្រសើរឡើង។

ត្រូវចាំថាជីវិតតែងមានបញ្ហាគ្មានអ្នកណាដែលអាចជៀសបាននោះទេ ទោះមិនចង់ជួប មិនចង់ប្រឈមនឹងវានៅពេលនេះក៏វាត្រូវតែជួបនៅពេលណាមួយមិនខានដដែល ដូច្នេះចាំបាច់អីត្រូវព្យាយាមគេចវេសពីការពិតនេះ!

មានរូបមានមានទុក្ខ ឧបសគ្គជាដៃគូដែលត្រូវរួមដំណើរជីវិតរបស់មនុស្សជានិច្ច មិនថាអ្នកមានស្តុកស្តម្ភ មានវណ្ណៈខ្ពស់ទាបយ៉ាងណារមែងតែងមានបញ្ហានៅក្នុងជីវិតរៀងៗខ្លួន គ្រាន់តែអ្វីដែលជួបប្រទះមិនដូចគ្នាតែប៉ុណ្ណោះ។

(រូបតំណាង)

ចូរលត់ដំចិត្តខ្លួនឯងឱ្យរឹងមាំឡើង មិនចុះចាញ់! កុំកំសាក! ទោះជាស្ថិតលក្ខខណ្ឌណាក៏ដោយត្រូវតែហ៊ានក្រោកឈរដើម្បីជំនះរាល់បញ្ហាដែលនៅចំពោះមុខឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកដំណោះស្រាយឱ្យជីវិត។ មែនហើយ ក្រៅពីខ្លួនយើង គ្មាននរណាម្នាក់ដែលអាចមករ៉ាប់រងវាជំនួសយើងបានទេ។ ដូច្នេះហើយចូរដាស់ស្មារតីខ្លួនឯងឡើង ប្រាប់ខ្លួនឯងថា "យើងអាចធ្វើបាន" គេអាចធ្វើបានយើងក៏អាចដូចគ្នា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)