ប្រធាន UN ៖ ពិភពលោក​គួរដើរតាមកូរ៉េខាងត្បូង​​ លើការប្រឆាំង COVID-19

TNAOT News 2020-05-01 10:17:51
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២០ បានថ្លែងក្ដីសង្ឃឹមថា បណ្តាប្រទេសជាច្រើន ​នៅលើពិភពលោក​ គួរធ្វើតាម​គំរូដ៏គួរ​ឲ្យភ្ញាក់ផ្អើល​របស់កូរ៉េខាងត្បូង​ ដែលទទួលបានជោគជ័យ​ ក្នុងការប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លង​រាតត្បាត នៃវីរុស​កូវីដ​១៩។ ក្រោយពីទទួលជោគជ័យនោះមក កូរ៉េខាងត្បូង​ចាប់ផ្តើមមាន​ផែនការ​កាត់បន្ថយការបំភាយឧស្ម័ន​ បំផ្លាញធម្មជាតិបៃតង។​

កូរ៉េខាងត្បូង​ បានប្រកាសថា មិនមានឆ្លងថ្មី សូម្បីតែមួយករណីឡើយ អំពីជំងឺ​កូរ៉ូណាវីរុស ឬកូវីដ​១៩ (COVID-19) នៅក្នុងប្រទេសនេះ ​​កាលពីថ្ងៃទី​៣០ ខែមេសា ។ ប៉ុន្ដែមានតែ​៤ករណីប៉ុណ្ណោះ ដែលបាននាំចូលមកពីប្រភពខាងក្រៅ ។ 

មជ្ឈមណ្ឌល​គ្រប់គ្រង និងបង្ការជំងឺ​កូរ៉េខាងត្បូង​ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣០ ខែមេសា ប្រទេសនេះ​មានអ្នកឆ្លងកូវីដ​១៩ សរុប ១០ ៧៦៥នាក់ ក្នុងនោះ​បាត់បង់ជីវិត​ ២៤៧ នាក់ និង​៩ ០៥៩ នាក់​បានជាសះស្បើយ​។

ក្រោយពី​ជំងឺ​រាតត្បាត​នេះ ​ហាក់មានសភាពធូរស្រាល​នោះ កូរ៉េខាងត្បូង​ក៏បានបង្ហាញ​ផែនការ​កិច្ចព្រមព្រៀង​បៃតង ​ប្រកបដោយមហិច្ឆតាខ្ពស់ ក្នុងនោះ​មានរួមបញ្ចូលការឃាមឃាត់​រោងចក្រ​ដុតធ្យូងថ្មី និងការកាត់បន្ថយបំភាយឧស្ម័ន​ ចេញពីរោងចក្រធ្យូងថ្ម​ ដែលមាន​ស្រាប់នោះផងដែរ ។ 

ថ្លែងនៅក្នុងសន្និសីទកាសែត លោក Guterres បានបញ្ជាក់ថា «យើងសង្ឃឹមថា គំរូរបស់​សាធារណរដ្ឋកូរ៉េ​នេះ​ នឹង​មានប្រទេសជាច្រើនដទៃ​ទៀត នៅក្នុងពិភពលោក គួរតែ​យកតម្រាប់តាម»។ វីរុសកូវីដ​១៩ នៅកូរ៉េខាងត្បូង​ បានថយចុះ​យ៉ាងខ្លាំង​នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីវាបានឆ្លងរាប់រយ​នាក់​ក្នុងមួយថ្ងៃ ចាប់​តាំងពីខែកុម្ភៈ រហូតដល់ខែមីនា ឆ្នាំ២០២០ ។ កូរ៉េខាងត្បូង​ នៅពេលនេះ​បានបន្ធូរបន្ថយ​ខ្លះៗ ការរឹតត្បិត​ នៅក្នុងសង្គម​ដែលទប់ស្កាត់​ការឆ្លងរាតត្បាតពីវីរុសនោះ ។ ​កូរ៉េខាងត្បូង​ហាក់បានគ្រប់គ្រងស្ថានការណ៍​​បានហើយ ស្តីអំពី​វីរុស​នេះ ។

លោក Guterres បានថ្លែងថា ការជាសះស្បើយ​ពីការឆ្លងរាតត្បាត តទៅមុខទៀត​តម្រូវឲ្យយើង​ព្រួតដៃគ្នា​ដោះស្រាយបញ្ហាអាកាសធាតុ ដូចដែល​កូរ៉េខាងត្បូង​កំពុងធ្វើនោះ ។ 

លោកបានអំពាវនាវ​ដល់រដ្ឋាភិបាល​ទាំងឡាយ​ឲ្យធានាថា ការចំណាយ​ ដើម្បីធ្វើឲ្យសេដ្ឋកិច្ច​ប្រទេស​របស់ពួកគេ​បានល្អប្រសើរឡើងវិញនោះ ត្រូវតែជាការផ្តល់អាទិភាព​មុនគេ ការ​បង្កើតការងារ​បៃតង និងការប្រើប្រាស់ថាមពល​កាបូនទាប ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • លោកនេះមិនមានអ្នកណាម្នាក់ ដែលពូកែលាក់ទុក្ខព្រួយ លាក់ការបារម្ភដូចជាលោកម្តាយរបស់យើងឡើយ

    ស៊ន​ សារ៉ុង 1684 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកនេះមិនមានអ្នកណាម្នាក់ ដែលពូកែលាក់ទុក្ខព្រួយ លាក់ការបារម្ភដូចជាលោកម្តាយរបស់យើងឡើយ

    ស៊ន​ សារ៉ុង 1684 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកនេះមិនមានអ្នកណាម្នាក់ ដែលពូកែលាក់ទុក្ខព្រួយ លាក់ការបារម្ភដូចជាលោកម្តាយរបស់យើងឡើយ

    ស៊ន​ សារ៉ុង 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Maria Antonieta ជាម្ចាស់កំណត់ត្រាដែលសម្តែងតួកុមារីដដែលអស់រយៈពេលជាង៤៨ឆ្នាំ

    ថ្មីៗ-ThmeyThmey 4580 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Maria Antonieta ជាម្ចាស់កំណត់ត្រាដែលសម្តែងតួកុមារីដដែលអស់រយៈពេលជាង៤៨ឆ្នាំ

    ថ្មីៗ-ThmeyThmey 4580 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Maria Antonieta ជាម្ចាស់កំណត់ត្រាដែលសម្តែងតួកុមារីដដែលអស់រយៈពេលជាង៤៨ឆ្នាំ

    ថ្មីៗ-ThmeyThmey 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Corvette Grand Sport ចម្លងពី Fast & Furious មានថាមពល Beetle

    Naklork IT 4075 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Corvette Grand Sport ចម្លងពី Fast & Furious មានថាមពល Beetle

    Naklork IT 4075 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Corvette Grand Sport ចម្លងពី Fast & Furious មានថាមពល Beetle

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការ​ប្រមាទ ៥ យ៉ាង​ដែលអ្នកត្រូវ​​ជំនះ ដើម្បីភាព​ជោគជ័យ​ក្នុង​ជីវិត

    Mister Sivann 2717 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការ​ប្រមាទ ៥ យ៉ាង​ដែលអ្នកត្រូវ​​ជំនះ ដើម្បីភាព​ជោគជ័យ​ក្នុង​ជីវិត

    Mister Sivann 2717 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការ​ប្រមាទ ៥ យ៉ាង​ដែលអ្នកត្រូវ​​ជំនះ ដើម្បីភាព​ជោគជ័យ​ក្នុង​ជីវិត

    Mister Sivann 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប