អ៊ែរឡាញ​អន្តរជាតិប៉ាគីស្ថាន​បានការអនុញ្ញាតហោះត្រង់ទៅអាមេរិក

TNAOT 2020-05-01 11:15:13
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ប៉ាគីស្ថាន ហៅកាត់ថា PIA ទទូលបានការអនុញ្ញាត​ពី​ក្រសួងដឹកជញ្ជូន​អាមេរិក ​ឲ្យហោះហើរ​ដោយត្រង់​ និងភ្លាមៗតែម្តង​ទៅកាន់​សហរដ្ឋអាមេរិក ។ នេះបើតាម​ក្រុមហ៊ុនអាកាសចរណ៍ ​បានប្រកាស​ កាលពីថ្ងៃទី៣០ ខែមេសា ។ 

អ្នកនាំពាក្យ PIA លោក Abdullah Hafeez បានបញ្ជាក់ថា នេះជាលើកដំបូង​ដែល​យន្តហោះ បំពាក់ទង់ជាតិប៉ាគីស្ថាន ប្រតិបត្តិការហោះហើរ ដោយត្រង់​ទៅកាន់អាមេរិក​ មិនឈប់​នៅតាមផ្លូវណាមួយនោះ ។

អ្នកនាំពាក្យបន្តថា មុនការវាយប្រហារ Noថ្ងៃទី១១ កញ្ញា, ជើងហោះហើរ PIA ​មិនមាន សមត្ថភាព ​ហោះហើរដោយត្រង់​ទៅកាន់​អាមេរិក ហើយការហោះហើរ​មានឈប់​នៅតាម ដងផ្លូវ ។ ក្រោយមក  PIA បានពង្រឹងសមត្ថភាពរបស់ខ្លួន ប៉ុន្តែ​អាជ្ញាធរអាមេរិក​បដិសេធ ក្នុងការអនុញ្ញាត​ឲ្យ PIA ហោះត្រង់​ចូលទៅអាមេរិក ដោយសារបារម្ភខ្លាច​អំពីបញ្ហាសន្តិសុខ។

បើតាមមន្ត្រី​បញ្ជាក់ថា ស្ថិតក្រោម​ការអនុញ្ញាតនេះ មានសុពលភាពរហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១, ក្រុមហ៊ុន PIA ត្រូវបានអនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​ហោះហើរ​ចំនួន​១២ដង, ការហោះហើរដឹកអ្នកដំណើរ ឬដឹកទំនិញ​​បានតែមួយដងក្នុងរយៈពេលមួយខែ ។ ស្ថិតក្រោម​លក្ខណៈ គឺត្រូវជូនដំណើរ​ដល់​ក្រសួងដឹកជញ្ជូន​អាមេរិក​​​ចំពោះផ្លូវហោះហើរ​ដែល​ខ្លួនបានប្រតិបត្តិការ ទាំងការហោះហើរដឹកអ្នកដំណើរ, ដឹកជំនិញ​ជាដើមនោះ ។

បើសិន​ជើងហោះហើរណាមួយរបស់ PIA ចូលទៅកាន់អាមេរិក ពីដែន​អាកាស​ក្រៅពីប្រទេស​ប៉ាគីស្ថាន ជើងហោះហើរនោះ​ត្រូវ​ទទួល​យកនូវការ​ត្រួតពិនិត្យ ឬជម្រះអំពី​ផ្នែកសន្តិសុខ ជា មុនសិន បើពុំដូច្នោះទេ មិនត្រូវបានអនុញ្ញាតឲ្យចូលដែនអាកាស​ឡើយ ។​

កាលពីដើមខែមីនា ឆ្នាំ២០២០ ក្រុម​រដ្ឋបាលសន្តិសុខ​របស់ក្រសួងដឹកជញ្ជូនអាមេរិក​ ត្រូវគេដឹងថា បានទៅកាន់ប្រទេសប៉ាគីស្ថាន​ដើម្បី​ធ្វើឲ្យសម្រេចចុងក្រោយនូវការអង្កេត​អំពី​ផ្នែកសន្តិសុខ ។ 

កាលពីខែតុលា ឆ្នាំ២០១៧ អាកាសចរណ៍ PIA បានផ្អាក​ហោះហើរទៅកាន់អាមេរិក ដោយសារតែ​ចំណាយច្រើន​លើប្រតិបត្តិការរបស់ខ្លួន និងបញ្ហានៅត្រង់កន្លែងចុះចត ព្រមទាំង​ពាណិជ្ជកម្ម​មានការធ្លាក់ចុះផងដែរ ។ ក្រោយមក ក្រុមហ៊ុន​ចាប់ផ្តើមពិភាក្សាជាមួយអាជ្ញាធរ​អាមេរិក​​ ដើម្បី​ការអនុញ្ញាតឲ្យហោះហើរដោយត្រង់​វិញ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ប្រយោជន៍របស់ ហ្វ្រាំង ABS

    Naklork IT 6359 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រយោជន៍របស់ ហ្វ្រាំង ABS

    Naklork IT 6359 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រយោជន៍របស់ ហ្វ្រាំង ABS

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សម្តេចហេង សំរិន៖ ២៨ ឆ្នាំមកនេះរដ្ឋធម្មនុញ្ញ ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ

    ដើមអម្ពិល-DAP News 4423 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សម្តេចហេង សំរិន៖ ២៨ ឆ្នាំមកនេះរដ្ឋធម្មនុញ្ញ ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ

    ដើមអម្ពិល-DAP News 4423 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សម្តេចហេង សំរិន៖ ២៨ ឆ្នាំមកនេះរដ្ឋធម្មនុញ្ញ ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ

    ដើមអម្ពិល-DAP News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការបំពេញភារកិច្ចដោយភាពសប្បាយរីករាយ

    Read Together 177 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការបំពេញភារកិច្ចដោយភាពសប្បាយរីករាយ

    Read Together 177 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការបំពេញភារកិច្ចដោយភាពសប្បាយរីករាយ

    Read Together 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ក្រុមភ្លេងពិណពាទ្យប្រចាំរាជវាំងក្នុងរជ្ជកាលព្រះបាទនរោត្តម កាលពីជាង ១០០ ឆ្នាំមុន

    កម្ពុជា ដែនដីសុវណ្ណភូមិ 7315 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រុមភ្លេងពិណពាទ្យប្រចាំរាជវាំងក្នុងរជ្ជកាលព្រះបាទនរោត្តម កាលពីជាង ១០០ ឆ្នាំមុន

    កម្ពុជា ដែនដីសុវណ្ណភូមិ 7315 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រុមភ្លេងពិណពាទ្យប្រចាំរាជវាំងក្នុងរជ្ជកាលព្រះបាទនរោត្តម កាលពីជាង ១០០ ឆ្នាំមុន

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប