TNAOT News
· 2020-05-01
ឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើសអំពើហិង្សាផ្លូវភេទប្រព្រឹត្តនៅអាមេរិក
#ជនជាតិអាមេរិក# #ការឃាត់ខ្លួន# #អន្តោប្រវេសន៍# #សង្គម# #នយោបាយជាតិ#
3927
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានសហការជាមួយស្ថានទូតអាមេរិក បានធ្វើការឃាត់ខ្លួន ករណីបុរសជនជាតិ អាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើសអំពើហិង្សាផ្លូវភេទ ប្រព្រឹត្តនៅទឹកដីសហរដ្ឋអាមេរិក។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិអាមេរិកនេះ មានឈ្មោះ James Edwin Olejniczak តាមសំណើរស្ថានទូត សុំឲ្យឃាត់ខ្លួន ដោយបានសុំការអនុញ្ញាត ពីលោក ហេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានធ្វើការឃាត់ខ្លួនបានហើយ នៅវេលាម៉ោង ១៥និង៤៥នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ នៅមុខស្ថានទូតអាមេរិក ដោយសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ ដោយ៖ សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៧វិធី ជួយអ្នកឱ្យរំដោះខ្លួនចេញពីភាពច្របូកច្របល់ និងជំងឺបាក់ទឹកចិត្ត
ក្រុមហ៊ុន TikTok ជំរុញឱ្យអ្នកប្រើប្រាស់អាមេរិក អំពាវដល់សមាជិកព្រឹទ្ធសភាឱ្យបោះឆ្នោត ទេ លើបម្រាមកម្មវិធី TikTok
មនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ជាមនុស្សពុតត្បុត ល្អតែមុខតែក្រោយខ្នងស្អុយរលួយ
មហាសេដ្ឋីអចលនទ្រព្យវៀតណាមត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់រាប់ពាន់លានដុល្លារ
យោបល់ទាំងអស់ (0)