TNAOT News
· 2020-05-01
អ៊ីរ៉ង់មានសមត្ថភាពផលិតមីស៊ីលឆ្លងទ្វីបអាចវាយប្រហារទឹកដីអាមរិក
#ឆ្លងទ្វីប# #មីស៊ីល# #អ៊ីរ៉ង់# #សង្គម# #នយោបាយជាតិ#
2309
អ៊ីរ៉ង់ទើបតែបានបាញ់បង្ហោះផ្កាយរណប ប្រកបដោយជោគជ័យទៅកាន់តារាវិថីផែនដី ដោយប្រើប្រាស់រ៉ុក្កែតផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់។
តាមការលើកឡើងរបស់កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអីរ៉ង់ IRGC បានបញ្ជាក់ថា បានបាញ់បង្ហោះផ្កាយរណបយោធា Noor ឡើងទៅកាន់តារាវិថីផែនដី មានកម្ពស់ ៤២៥ គីឡូម៉ែត្រ ដោយប្រើប្រាស់មីស៊ីលពីរជាន់ប្រភេទ Ghased សម្រាប់រុញផ្កាយរណបឡើង។
លោកឧត្តមសេនីយ៍ Hossein Salami មេទ័ព IRGC បានបញ្ជាក់ថា ទាំងមីស៊ីលរុញ និងផ្កាយរណបផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ ។ ទាំងនោះជាជោគជ័យយ៉ាងធំធេងរបស់អ៊ីរ៉ង់ ហើយក៏ជាមូលដ្ឋានជួយដល់អ៊ីរ៉ង់ ផលិតមីស៊ីល ឆ្លងទ្វីប ក្នុងពេលអនាគតផងដែរ។
ជាមួយគ្នានេះដែរ អ៊ីរ៉ង់បានខិតខំធ្វើជាផលិតមីស៊ីលឆ្លងទ្វីប គឺជារឿងសំខាន់បំផុត ដើម្បីការពារប្រទេស។ ចាប់តាំងពីលោក ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់បានខិតខំផលិតអាវុធទំនើបៗជាច្រើន ក្នុងនោះមាន មីស៊ីល ដើម្បីការពារខ្លួន ខ្លាចអាមេរិកវាយប្រហារ៕ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)