
TNAOT News
· 2020-05-01
ប៉ែន ភ័ក្រសុធារិទ្ធ ស្ទើរគាំងបេះដូងក្រោយដឹង ពីង រ៉ូហ្សា ទទួលមរណភាពទាំងវ័យក្មេង
#ពីង រ៉ូហ្សា# #ប៉ែន ភក្រ័សុធារិទ្ធ# #កម្សាន្ត# #តារាសម្តែង# #តារាខ្មែរ#
10044
កាលពីព្រឹកមិញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ តារាសម្តែងកញ្ញា ពីង រ៉ូហ្សា បានទទួលមរណៈភាពទាំងនៅវ័យក្មេង ធ្វើឲ្យមហាជនស្រឡាំងកាំង និងតក់ស្លុតជាពន់ពេក។
ដោយឡែកនៅមុននេះបន្តិចតារាសម្តែង និងបង្ហាញម៉ូដលោក ប៉ែន ភ័ក្រសុធារិទ្ធ បានបង្ហាញអារម្មណ៍ក្តុកក្តួលសោកសៅទៅកាន់ ពីង រ៉ូហ្សា ដែលត្រូវជាមិត្តភក្តិនិងគ្នា ដោយបានសរសេរសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “មិត្តចាស់ដែលកំសត់កម្រជាមួយគ្នា Ping Roza អើយម៉េចលឿនបែបនេះ ឮហើយចង់គាំង សូមទៅឲ្យបានសុខណាមិត្តជាតិក្រោយកុំអាយុខ្លីដូចជាតិនេះ”។
គួរបញ្ជាក់ថាកញ្ញា ពីង រ៉ូហ្សា បានទទួលមរណៈភាពកាលពីព្រឹកមិញវេលាម៉ោង 7.30 នាទី ដោយសារជំងឺខូចតំរងនោម ថ្លើម និងផ្នែកប្រព័ន្ធប្រសាទ ធ្ងន់ធ្ងរ៕
អត្ថបទដោយ៖ លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)