TNAOT News

· 2020-05-02

សត្វដំរីអាស៊ីជាច្រើនក្បាល នាំគ្នាមករស់នៅទឹកដីកម្ពុជា យ៉ាងមានក្ដីសុខ

#សត្វ# #ដំរី# #សត្វព្រៃ# #WWF# #ការអភិរក្ស#

12456

មណ្ឌលគិរី៖ សត្វដំរីអាស៊ីមួយហ្វូងត្រូវបានក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF ប្រទះឃើញ នៅពាក់​កណ្តាល​ខែមេសា ឆ្នាំ២០២០នេះ នៅក្នុង​ខេត្តមណ្ឌលគិរី។

បើតាមផេកផ្លូវការរបស់អង្គការ WWF បានឱ្យដឹងថា នៅក្នុងចំណោមហ្វូងសត្វដំរីអាស៊ីនេះ មានដំរីពេញវ័យប្រមាណជាចំនួន ៥ក្បាល កូនដំរី ចំនួន ៤ក្បាល និងដំរីវ័យជំទង់ប្រមាណជាចំនួន ៤ក្បាលផងដែរ។ ជាមួយគ្នានេះ តាមរយៈ​វីដេអូដែលក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF ថតបាន សង្កេតឃើញដែរថា កូនដំរី​បានផ្តុំគ្នានៅជិតមេរបស់ពួកគេ ខ្លះទំពាអៀង ខ្លះទៀត យោលប្រមោយលេងជាមួយមេរបស់​ខ្លួន ខណៈពូជដំរីអាស៊ីមួយហ្វូងនេះ កំពុងតែសម្រាកជុំគ្នានៅក្នុងទីជម្រកព្រៃ​ល្បោះមួយនេះ​យ៉ាងសុខសាន្ត។

តាមរយៈវីដេអូខ្លីដែលថតដោយសមាជិកក្រុមស្រាវជ្រាវ ពីលើដើមឈើមួយដែលជាទីខ្ពស់សុវត្ថិភាព ជាភស្តុតាងមួយដែលបង្ហាញអំពីវត្តមាននៃពូជដំរីអាស៊ីនៅក្នុងតំបន់ព្រៃ​ការពារ និងលទ្ធភាពបង្កកំណើតរបស់ពួកវា ដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្ស៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស