TNAOT News

· 2020-05-02

អំពើហិង្សានៅមន្ទីរឃុំឃាំងវេណេហ្ស៊ុយអេឡា ស្លាប់​១៧នាក់

#វេណេហ្ស៊ុយអេឡា# #មន្ទីរឃុំឃាំង# #អំពើហិង្សា# #សង្គម# #ព័ត៌មានសង្គម# #អ្នកទោស#

7625

អំពើហិង្សាបានផ្ទុះឡើង នៅមន្ទីរឃុំឃាំង​​ ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ក្រោយពេលមានអ្នកទោស​ប៉ុនប៉ងរត់ចេញពីគុក​។ ក្នុងចំណោម​អ្នកស្លាប់១៧នាក់នោះ ក៏មាន​ប៉ូលិសម្នាក់ផងដែរ។

ហេតុការណ៍ខាងលើ បានកើតឡើង នៅថ្ងៃទី​​​១ ខែឧសភា ​ស្ថិតនៅ​មន្ទីរឃុំឃាំង Los Llanos ​រដ្ឋ​ Portuguesa ​ប្រទេសវេណេហ្ស៊ុយអេឡា។ មន្ត្រីទទួលបន្ទុកគ្រប់គ្រងមន្ទីរឃុំឃាំង បានឲ្យដឹងថា​​ អំពើហិង្សាកើតឡើង ដោយសារតែក្រុមអ្នកទោសប៉ុនប៉ងហែកគុក​។

មកទល់ពេលនេះ មិនទាន់មានព័ត៌មានច្បាស់លាស់ អំពីចំនួនជនរងគ្រោះពិតប្រាកដនៅឡើយ។ ប្រភពព័ត៌មាន បានឲ្យដឹងថា មាន​អ្នករងរបួស ដល់ទៅជិត​៥០នាក់។

មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំងវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា​ អំពើហិង្សាកើតឡើង នៅវេលាម៉ោង​១១ និង​៥០នាទី ថ្ងៃទី ១ខែឧសភា​(ពេលវេលាក្នុងតំបន់) ពេលនោះក្រុមអ្នកទោសបានចេញមកដល់ទ្វារធំ នៃមន្ទីរឃុំឃាំង។ ក្នុងពេលនោះ ប្រធានមន្ទីរឃុំឃាំង លោក បានព្យាយាមចរចាជាមួយអ្នកទោស ហើយក៏ត្រូវចាក់ពីក្រោយតែម្តង​។

មន្ត្រីគ្រប់គ្រងក្នុងតំបន់មិនបានប្រកាសពីមូលហេតុនោះឡើយ ប៉ុន្តែបើតាមការសន្និដ្ឋាន ក្រុមអ្នកទោសចង់​ចេញពីគុក ដោយសារតែខ្លាច​ឆ្លងកូវីដ​១៩ ព្រោះអ្នកទោសច្រើនងាយឆ្លងរោគ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស