TNAOT News

· 2020-05-02

ឈួង សុថុន ច្រៀងមួយបទ «ឃ្លាតស្នេហ៍ព្រោះកូវីដ១៩» ទទួលបានការគាំទ្រខ្លាំង

#COVID-19# #តារាម្រៀង# #កម្សាន្ត# #ឈួង សុថុន# #តារាខ្មែរ#

3176

លោក ឈួង សុថុន គឺជាតារាចម្រៀងប្រុសមួយដួងដែលមានរូបរាងស្រស់សង្ហា និងទឹកដមសំឡេងពីរោះ ហើយលោកតែងតែយកលំនាំបទពីដើមដូចជាលោកតា ស៊ិន ស៊ីសាមុត មកច្រៀងឡើងវិញ។


ជាក់ស្តែង អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ នៅថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២០ នៅលើផេកផ្លូវការ នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC បានចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ឃ្លាតស្នេហ៍ ព្រោះ COVID-19» ដែលជាការបកស្រាយដោយតារាចម្រៀងលោក ឈួង សុថុន។


បទចម្រៀងអប់រំមួយបទដែលមានចំណងជើងថា «ឃ្លាតស្នេហ៍ ព្រោះ COVID-19» ពិតជាពីរោះរណ្តំអន្លង់អន្លោច បង្កប់ទៅអត្ថន័យជ្រាលជ្រៅ បង្ហាញពីការលះបង់ដ៏ធំធេងរបស់គ្រូពេទ្យ ចាកចេញពីក្រុមគ្រួសារ ឃ្លាតឆ្ងាយពីគូស្នេហ៍ជាទីស្រលាញ់ ដែលធ្លាប់តែថ្នាក់ថ្នម ទាំងនេះគឺដើម្បីយើងទាំងអស់គ្នា ខណៈវីរុសដ៏កាចសាហាវកូវីដ១៩ វាយលុកក្នុងប្រទេសកម្ពុជា ប្រទេសជិតខាងក៏ដូចជាពិភពលោកទាំងមូល។


គ្រាន់តែបង្ហោះបទចម្រៀងមួយបទនេះមិនទាន់បាន១ថ្ងៃស្រួលបួលផង មានអ្នកគាំទ្រ និងចូលទស្សនារហូតដល់ ១លាននាក់ជាងបាត់ទៅហើយ ព្រមទាំងចែករំលែកតៗគ្នាពាសពេញបណ្តាញសង្គមហ្វេសប៊ុក៕

អត្ថបទដោយ៖ លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស