TNAOT News

· 2020-05-02

ទាហានឥណ្ឌា​២នាក់ស្លាប់ នៅក្នុងការបាញ់ប្រហារគ្នាជាមួយ ប៉ាគីស្ថាន

#ឥណ្ឌា# #ទាហាន# #សង្គម# #បាញ់ប្រហារ# #នយោបាយជាតិ# #ប៉ាគីស្ថាន#

7343

ទាហានឥណ្ឌា​​២នាក់ស្លាប់ ​និងរបួសម្នាក់ ក្នុងការប៉ះទង្គិចគ្នា​ ដោយអាវុធជាមួយ​ទាហានប៉ាគីស្ថាន នៅតំបន់ព្រំដែន LoC  បែងចែក​ កាស្មៀរ​ជាពីរ​។

ទាហានឥណ្ឌា និងប៉ាគីស្ថានប៉ះទង្គិចគ្នា នៅតំបន់​ Uri  ស្រុក​ Baramulla មានចម្ងាយពីទីក្រុង​ Srinagar ១០៥គីឡូម៉ែត្រ ស្ថិតនៅតំបន់​កាស្មៀរ​គ្រប់គ្រង ដោយឥណ្ឌា។

ជាមួយគ្នានេះ ភាគីប៉ាគីស្ថាន បានប្រកាសថា​ កាលពីថ្ងៃទី​៣០ ខែមេសា ទាហានឥណ្ឌាបានបាញ់ប្រហារ ទៅលើទីតាំងរបស់ប៉ាគីស្ថាន​បណ្តាលឲ្យទាហានម្នាក់ស្លាប់ផងដែរ ។

តំបន់កាស្មៀរ ភាគច្រើនជាជនជាតិអ៊ិស្លាមរស់នៅ​។ ចាប់តាំងពីឆ្នាំ​១៩៤៧មក ​តំបន់នេះត្រូវបានកាត់ផ្តាច់ជាពីរ ម្ខាងគ្រប់គ្រង​ដោយ​ប៉ាគីស្ថាន និងម្ខាងទៀតគ្រប់គ្រងដោយឥណ្ឌា​។ ប៉ុន្តែប្រទេសទាំងពីរ បានប្រកាស់ថា​តំបន់កាស្មៀរទំាងមូល ស្ថិតក្នុងដែនអធិបតេយ្យ​របស់ខ្លួន។

បើទោះបីមានកិច្ចព្រមព្រៀង កាលពីឆ្នាំ​២០០៣ ស្តីពីបទឈប់បាញ់ ​ ប៉ុន្តែទាហានការពារព្រំដែន នៃប្រទេសទាំងពីរ តែងតែប៉ះទង្គិចគ្នា ដោយ​អាវុធជាបន្តបន្ទាប់​៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស