
TNAOT News
· 2020-05-02
ម៉ាឡេស៊ីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ អ្នកជំនាញសុខភាពព្រួយបារម្ភ
#ម៉ាឡេស៊ី# #សេដ្ឋកិច្ច# #អ្នកជំនាញសុខភាព# #សង្គម# #ដំណើរការ# #នយោបាយជាតិ#
6954
ក្រោយពេលមិនមានករណីឆ្លងថ្មី នៃកូវីដ១៩ប៉ុន្មានថ្ងៃនេះមក អាជ្ញាធរម៉ាឡេស៊ី នឹងរៀបចំអនុញ្ញាតឲ្យក្រុមហ៊ុនបើកទ្វារដំណើរការឡើងវិញ តែអ្នកជំនាញសុខាភិបាល មានការព្រួយបារម្ភអំពីការបន្ដឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវនេះ។
យោងតាមសារព័ត៌មាន News Strait Times បានចុះផ្សាយ នៅថ្ងៃទី២ ខែឧសភា ថា អ្នកជំនាញវិស័យសុខាភិបាល បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបើកឲ្យដំណើរការសេដ្ឋកិច្ច ក្នុងដំណាក់កាលនេះ។ ករណីនេះក៏អាចនឹងនាំឲ្យមានការបន្ដឆ្លងរីករាលដាល នៃវីរុសនេះ។
អ្នកជំនាញផ្នែករោគរាតត្បាត និងជីវរូបវិទ្យា មានប្រសាសន៍ថា រដ្ឋាភិបាល អាចផ្លាស់ប្តូរគំនិតរបស់ខ្លួន ដើម្បីរក្សាការងារល្អដែលទទួលបាន ចាប់តាំងពីការចាប់ផ្តើម នៃបទបញ្ជាត្រួតពិនិត្យសកម្មភាព (MCO) ។ បើទោះជាយ៉ាងណាក៏ដោយ ចំនួនពាក់កណ្ដាល នៃពលរដ្ឋរស់នៅតំបន់ភាគកណ្ដាល នៃរាជធានីកូឡាឡាំពួ ឬក៏ប្រហែល៤ទៅ៥លាននឹងវិលត្រឡប់ទៅធ្វើការ ខណ:អត្រាឆ្លងផ្អែកទៅលើការធ្វើតេស្ដ មានប្រហែល៤ភាគរយ។ ដូច្នេះយើងគិតថា វានៅតែមានបញ្ហាដដែល។
អាជ្ញាធរម៉ាឡេស៊ី នឹងបើកដំណើការសេដ្ឋកិច្ច ជាដំណាក់កាល ចាប់ទីថ្ងៃទី៤ ខែឧសភា។ ការអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួនដំណើរការឡើងវិញនេះ ក៏ដោយសារតែស្ថានការណ៍ នៃការឆ្លងវីរុសមានការធ្លាក់ចុះខ្លាំង ប៉ុន្ដែប្រសិនបើម៉ាឡេស៊ី មិនបានបើកដំណើរការសេដ្ឋកិច្ច នាពេលនេះទេ វានឹងធ្វើឲ្យប្រទេសនេះបន្ដខាតបង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក។
សូមជម្រាបថា បើគិតត្រឹមរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងចំនួន៦០៧១នាក់ ក្នុងនោះស្លាប់១០៣នាក់ និងជាសះស្បើយ ៤២១០នាក់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)