TNAOT News

· 2020-05-02

ថៃលើកលែងបម្រាមលក់ស្រា ចាប់ពីថ្ងៃអាទិត្យ

#COVID-19# #ថៃ# #បម្រាមលក់ស្រា# #ស្រា# #សង្គម# #នយោបាយជាតិ#

4592

ការដាក់បម្រាមលើការលក់ស្រា និងការប្រមូលផ្ដុំគ្នាផឹក រហូតត្រូវផ្ដន្ទាទោស និងផាកពិន័យ​ទៅលើអ្នកល្មើស ដើម្បីទប់ស្កាត់ នូវការឆ្លង កូវីដ១៩ មួយរយ:នោះមក តែចាប់ពី​ថ្ងៃ​អាទិត្យ ទី៣ ខែឧសភា អាជ្ញាធរបានអនុញ្ញាតឲ្យមានការលក់ និងទិញស្រាមកផឹកវិញហើយ។

យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ថា ការលក់ស្រា​នឹង​ត្រូវអនុញ្ញាត​ឲ្យ​ដំណើរការឡើងវិញ ចាប់ពីថ្ងៃអាទិត្យតទៅ។ ប្រជាពលរដ្ឋអាចទិញស្រា​ទៅផឹកនៅក្នុងផ្ទះរបស់ពួកគេបាន តែពួកគេក៏នៅតែមិនអាចទៅផឹកស្រា នៅតាម​ភោជនី​យដ្ឋាន​នានាបាន​ឡើយ បើទោះជាហាងជាច្រើនបានចាប់ផ្ដើមបើកជាថ្មីឡើងវិញក្ដី។ នេះបើ​តាមរដ្ឋាភិបាល​បញ្ជាក់ កាលពីថ្ងៃទី១ ខែឧសភា។

ទោះជាយ៉ាងណា បម្រាមលើសុរានេះនឹងនៅតែមានប្រសិទ្ធភាព រហូតដល់ថ្ងៃទី៣១ ខែ​ឧសភា បន្ទាប់ពីមានក្រឹត្យថ្មីបង្កើន ការដាក់ ប្រទេស​ក្នុងគ្រាអាសន្នប្រឆាំងនឹងកូវីដ១៩ រយ:​ពេល​១ខែបន្ដទៀត។ នៅតាមភោជនីយដ្ឋាននានា នឹងមិនត្រូវ​អនុញ្ញាតមានការបម្រើសេវា​សុរា​​ឡើយ បើទោះជាមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក្ដី។

លោក Somsak Rungsita អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិ បានប្រាប់​បណ្ដាញ​ផ្សព្វ​ផ្សាយថា អ្វី​ដែល​ជាគោលបំណងដ៏ចម្បងរបស់រដ្ឋាភិបាល គឺមិនចង់ឲ្យប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំគ្នាផឹកស៊ី ព្រោះវានាំឲ្យមានគ្រោះថ្នាក់ នៃការឆ្លងរាលដាល នៃកូវីដ១៩។ ការលើកលែង​បម្រាម​លក់ស្រានេះ បានកើតឡើង ក្រោយមានការបន្ធូរបន្ថយវិធានការបិទ​ប្រទេស។​

សូមជម្រាបថា បើគិតមកដល់រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មាន​អ្នកឆ្លងកូវីដ១៩ ចំនួន២៩៦៦នាក់ ​​​​ក្នុងនោះស្លាប់៥៤នាក់ និងជាសះស្បើយ​២៧៣២នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស