TNAOT News

· 2020-05-03

ចាប់ខ្លួនជនឆបោក ០២នាក់ ប្តី-ប្រពន្ធ ដែលពូកែបោកប្រាស់លុយតាមបណ្តាញសង្គមហ្វេសប៊ុក

#ជនឆបោក# #បោកប្រាស់# #សង្គម# #ចាប់ខ្លួន# #នយោបាយជាតិ#

6821

នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នេះជនសង្ស័យ ០២នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសបោកប្រាស់ប្រជាពលរដ្ឋយកលុយអស់ខ្ទង់ម៉ឺនដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក ក្រោមរូបភាពផ្ញើទំនិញមកពីបរទេស។

ជនឆបោកទាំង ០២នាក់ រួមមានទី១ ឈ្មោះ និន ស្រីពៅ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនសង្ស័យម្នាក់ទៀតឈ្មោះ Longe Olaouwa Akindele ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ទាំងពីរនាក់មានទីលំនៅផ្ទះជួលលេខ៦៥E ផ្លូវលេខ១៨ ក្រុម៦ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់បានធ្វើការឆបោកតាមរូបភាពនេះប្រហែលជិត ០២ឆ្នាំ មកហើយ និងបានឱ្យជនរងគ្រោះផ្ញើប្រាក់ឱ្យខ្លួនបានសម្រេចប្រហែលជិត ២០នាក់ សរុបជាទឹកប្រាក់ប្រហែល ០៥ម៉ឺនដុល្លារអាមេរិក៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស