![](https://oss2.tnaot.com/tnaot/others/2020/11/03/f1137f66c1854676bcb611cf99b6eae4.png)
TNAOT News
· 2020-05-03
ប្រធានាធិបតី ត្រាំ សប្បាយចិត្តណាស់ ពេលដឹងថា មេដឹកនាំ គីម សុខភាពល្អ
#ដូណាល់ ត្រាំ# #កូរ៉េខាងជើង# #សង្គម# #អាមេរិក# #នយោបាយជាតិ# #គីម ជុងអ៊ុន#
10249
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា លោកមានការសប្បាយចិត្តឥតឧបមា នៅពេលដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានវត្តមាននៅទីសាធារណៈ តាមរយៈរូបថតចេញផ្សាយដោយភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងនោះ ។
កាលពីថ្ងៃទី២ ខែឧសភា កាសែតកូរ៉េខាងជើង Rodong Sinmun បានផ្សាយរូបថតមេដឹកនាំគីម ជុងអ៊ុន ប្រារព្ធពិធីបុណ្យទិវា ១ ឧសភា ។ ការផ្សព្វផ្សាយបាននាំឲ្យជ្រះស្រឡះមន្ទិលសង្ស័យសុខភាពរបស់លោក ។ លោកគីម ជុងអ៊ុន បានកាត់ខ្សែបូសម្ពោធរោងចក្រ Sunchon Phosphatic Fertilizer ស្ថិតនៅក្នុងទីក្រុង Sunchon ភាគខាងជើងទីក្រុងព្យុងយ៉ាងផងដែរ ។
ប្រធានាធិបតី ត្រាំ បានថ្លែងនៅលើបណ្តាញ Twitter សម្តែងភាពសប្បាយរីករាយ ទៅលើអ្វីដែលថា ជាការវិលត្រឡប់មកវិញរបស់មេដឹកនាំកូរ៉េខាងជើង ។ លោក ត្រាំ ក៏បានបង្ហោះរូបភាពនោះឡើងវិញ ។ នេះបើតាមការផ្សាយរបស់ប្រភព sputnik ថ្ងៃទី៣ ខែឧសភា ។
កាលពីថ្ងៃទី២ ខែឧសភា សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានផ្សាយថា លោក គីម ជុងអ៊ុន បានវត្តមានសាធារណៈលើកដំបូង ក្រោយរយៈពេល២០ថ្ងៃ ។
ប្រភពថា ការបង្ហាញខ្លួនកាលពីពេលមុនគឺថ្ងៃទី១២ មេសា ។ ក្រោយប្រព័ន្ធផ្សព្វផ្សាយអំពីការវះកាត់របស់លោកគីម ជុងអ៊ុន ។ ប្រព័ន្ធផ្សព្វផ្សាយខ្លះហ៊ានផ្សាយរហូតដល់ថា មេដឹកនាំរូបនេះបាត់បង់ជីវិតទៀតផង ។
នៅថ្ងៃទី៣ ខែឧសភា លោកត្រាំ បានថ្លែងថា គាត់មាន “គំនិតល្អ” អំពីជំហររបស់លោក គីម ប៉ុន្តែមិនអាចបង្ហាញជាសាធារណៈបានទេ ។ លោកបានជូនពរមេដឹកនាំកូរ៉េខាងជើងមានសុខភាពល្អ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)