TNAOT News

· 2020-05-03

ក្រុមសកម្មប្រយុទ្ធ IS សម្លាប់​ពួកជីវពល​១០​នាក់​នៅអ៊ីរ៉ាក់

#សង្គម# #អ៊ីរ៉ាក់# #IS# #ការវាយប្រហារ# #នយោបាយជាតិ#

3323

ក្រុមសន្តិសុខអ៊ីរ៉ាក់​បានបញ្ជាក់នៅថ្ងៃទី៣ ខែឧសភា ថា ក្រុមឧទ្ទាមរដ្ឋអិស្លាម IS បានសម្លាប់​កងជីវពល​អ៊ីរ៉ាក់​យ៉ាងតិច​១០នាក់ នៅក្នុងការវាយប្រហារ​នៅជិតទីក្រុង Samarra ។ ការវាយប្រហារនេះ​នាំឲ្យបារម្ភថា ក្រុមឧទ្ទាមIS កំពុងវិលត្រឡប់មកវិញ ខណៈពួកនេះ​ធ្លាប់គ្រប់គ្រង​តំបន់ធំទូលាយ​នៅ​ទីនោះ ។

ប្រភពថា ការវាយប្រហារ​​មានសភាព​សាហាវ​យង់ឃ្នង​ ហើយជាការវាយប្រហារ​ជាបន្តបន្ទាប់​ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ នៅពេលដែលរដ្ឋាភិបាល​កំពុងដោះស្រាយ​វិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ និង​ការរាតត្បាតពីវីរុស​កូវីដ​១៩ ផងនោះ ។ 

គួរបញ្ជាក់ថា អ៊ីរ៉ាក់​បានប្រកាស​ជ័យជំនះ​លើក្រុម IS កាលពីខែធ្នូ ឆ្នាំ​២០១៧ គឺក្រោយយុទ្ធនាការបោសសម្អាត​រយៈពេល​៣ឆ្នាំ ។ ក្រុម IS ធ្លាប់គ្រប់​គ្រងដែនដីធំទូលាយ​នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ 

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមសំណល់ IS បានឆ្លៀតឱកាស​ធ្វើសកម្មភាព និងកេង​យកចំណេញ​ពី​ចន្លោះពេល​ដែលរដ្ឋាភិបាល​កំពុងដោះស្រាយ​ជម្លោះ​គ្រប់គ្រងទឹកដីជាមួយ​ក្រុមស្វយ័តឃឺដនៅភាគខាងជើង ក៏ដូចជាការដកទាហានអាមេរិកចេញពីអ៊ីរ៉ាក់ ។​

សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី Mustafa Kadhimi ត្រូវបានគេរំពឹងថា នឹងបង្ហាញគណៈរដ្ឋមន្រ្តីថ្មីមួយដែលបានស្នើទៅសភានៅសប្តាហ៍ក្រោយដើម្បីបោះឆ្នោតនោះ បានសម្តែង​មរណទុក្ខជាមួយគ្រួសារជនរងគ្រោះ​​​។

លោកបានបញ្ជាក់ថា“ ឈាមរបស់ពួកគេនឹងមិនហូរដោយឥតប្រយោជន៍នោះឡើយ” ។ កម្លាំងសន្តិសុខរបស់យើង នឹងបន្តតាមរកភេរវករ រហូតដល់យើងកម្ទេច​មូលដ្ឋានរបស់ពួកនោះឲ្យខាងតែបាន ។

កាលពីសប្តាហ៍មុន ជនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះការិយាល័យស៊ើបការណ៍មួយកន្លែង ស្ថិតនៅភាគខាងជើងទីក្រុង Kirkuk កងកំលាំងសន្តិសុខយ៉ាងតិច ៣ នាក់រងរបួស ។

ក្រុមជីវពលបាននិយាយថា យុទ្ធជនរបស់ខ្លួន ៦ នាក់ត្រូវបានសម្លាប់ដោយបាញ់ប្រហារកាលពីល្ងាចថ្ងៃសុក្រ នៅក្នុងភូមិ Mekeeshfa ភាគខាងត្បូង ទីក្រុង Tikrit ។ យុទ្ធជន ៣ នាក់ផ្សេងទៀត បានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ ខណៈកងកម្លាំងជំនួយ គឺកងជីវពលទី ១០ រងការបាញ់សម្លាប់ផងដែរនៅក្នុងភូមិ Tal al-Dahab ក្បែរនោះ។

ការវាយប្រហារបានកើតឡើងនៅចម្ងាយប្រហែល ៩៥ គីឡូម៉ែត្រខាងជើងរដ្ឋធានីបាដាដ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)