TNAOT News

· 2020-05-03

អ្នកទោស២នាក់ ធាក់ទ្វាររថយន្តរត់គេចខ្លួនដូចក្នុងភាពយន្ត

#រត់គេចខ្លួន# #សង្គម# #ខណ្ឌ៧មករា# #អ្នកទោស# #នយោបាយជាតិ#

7899

ភ្នំពេញ៖ ជនជាប់ចោទ២នាក់ធាក់ទ្វារថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា លោតចុះរត់គេចខ្លួនទាំដៃជាប់ខ្នោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧ និង៥០នាទី ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំនុចលើ ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានដឹកជនត្រូវចោទ ចេញពីអធិការដ្ឋាននគរបាលខណ្ឌ៧មករា តាមដីការបង្កាប់ឲ្យឃុំខ្លួនជនល្មើសទាំង២នាក់នៅពន្ធនាគារព្រៃស លុះដល់ពាក់កណ្តាលផ្លូវត្រូវជនជាប់ចោទទាំង២នាក់ ធាក់ទ្វាររថយន្តរបស់សមត្ថកិច្ចទាំងដៃជាប់ខ្នោះ លោតចុះពីលើស្ពានអាកាស៧មករា រត់គេចខ្លួនបាត់។

ភ្លាមនោះកម្លាំព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ ខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ឡោមព័ទ្ធ និងរុករកឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួន លុះនៅវេលាម៉ោង១១ និង២៥នាទី ថ្ងៃដដែលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានស្រាវជ្រាវចាប់ជនជាប់ចោទម្នាក់ទៀត ដែលលាក់ខ្លួនពួនក្នុងផ្សារស៊ីធីម៉ល។

បច្ចប្ប្នន្នជនជាប់ចោទទាំង២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារព្រៃសរួចរាល់ហើយ៕ ដោយ សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស