អាមេរិក​ពង្រាយ​យន្តហោះ​ទម្លាក់គ្រាប់ធុនធ្ងន់​ និងកម្លាំងរាប់រយនាក់ទៅមូលដ្ឋានកោះ Guam

TNAOT News 2020-05-04 07:29:14
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

សហរដ្ឋអាមេរិក ​ត្រូវបានប្រភពព័ត៌មានផ្សព្វផ្សាយថា បានបញ្ជូន​យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ហើយនិង​កងកម្លាំងទាហាន​រាប់រយ​នាក់​ទៅកាន់ដែន​កោះ Guam ។ 

តាមការចេញផ្សាយ​របស់ប្រភព Sputnik កាលពីថ្ងៃទី​៣ ខែឧសភា បញ្ជាក់ថា ការដាក់ពង្រាយកងទ័ព និងគ្រឿងសឹក​នេះ ក៏ដើម្បីប្រឆាំង​នឹង​​ចិន ។ 

ប្រភពបន្តថា កងកម្លាំង​ជើងអាកាស​ប៉ាស៊ីហ្វិក​អាមេរិក ហៅកាត់ថា PACAF បានបញ្ជាក់ថា កងកម្លាំងជើងអាកាសអាមេរិក​បានផ្ទេរ​យន្តហោះទម្លាក់គ្រាប់បែក​៤គ្រឿង​ ធុន B-1B Lancer និងកម្លាំងជើងអាកាស​​ប្រហែល​២០០​នាក់ ពីមូលដ្ឋាន​ក្នុងរដ្ឋតិចសាស់ ទៅកាន់​មូលដ្ឋានជើងអាកាស Andersen នៅលើដែនកោះ Guam ។

ការដាក់ពង្រាយនេះ​ ត្រូវបានចាត់ទុកថា ជាការដាក់ពង្រាយបណ្តោះអាសន្ន ហើយវាបានកើតឡើង​​ ចំពេល​កំពុងមានភាពតានតឹង​ខ្លាំង​រវាងអាមេរិក និង​ចិន នៅជុំវិញ​ដែនសមុទ្រ​ចិនភាគខាងត្បូង ។ 

សប្តាហ៍មុននេះ ចិន​បានធ្វើសកម្មភាពបណ្តេញ​នាវាពិឃាត​បំពាក់ដោយកាំជ្រួចនាំផ្លូវ​អាមេរិក USS Barry មួយគ្រឿង ចេញពីដែនសមុទ្រចិនខាងត្បូង បន្ទាប់​ពី​នាវាចម្បាំងនេះ​​បានបង្ហាញខ្លួន ​នៅលើដែនទឹក​ដែលកំពុង​មានជម្លោះ ​រវាង​ចិន និងវៀតណាម ។ 

គួរបញ្ជាក់ថា ការដាក់ពង្រាយ​​នេះ មន្ទីរបញ្ចកោណ ​មិនបានបញ្ជាក់ច្បាស់លាស់​ទេ ថារយៈពេលវែងប៉ុន្មាន ចំពោះយន្តហោះ​ទម្លាក់គ្រាប់​បែក​ធុនធ្ងន់​​​​មានវត្តមាន នៅលើដែនកោះ Guam នោះ។ យន្តហោះ B-1B Lancer​ ពីដើមរៀង​មក ស្ថិតនៅតែ​ក្នុងមូលដ្ឋានជើងអាកាស Dyess Air Force ក្នុងរដ្ឋ Texas ។

សូមជម្រាបថា កាលពីថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២០ អាមេរិក​បានដក​យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ​​B-52 ចំនួន៥គ្រឿង​ចេញ​ពីមូលដ្ឋានយោធាជើងអាកាស ​នៅលើដែនកោះ Guam ឲ្យទៅកាន់​ដែនដីគោក​អាមេរិក​វិញ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • នេះគឺជា​រថយន្ត​ដែលបានបំពាក់បច្ចេកវិទ្យា​ Metaverse

    Naklork IT 17 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះគឺជា​រថយន្ត​ដែលបានបំពាក់បច្ចេកវិទ្យា​ Metaverse

    Naklork IT 17 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះគឺជា​រថយន្ត​ដែលបានបំពាក់បច្ចេកវិទ្យា​ Metaverse

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • លោកុប្បត្តិ​បាន​បើក​ផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង​ញូវយ៉ក វា​ជា​តំបន់​អូអេស៊ីស​កូរ៉េ

    Naklork IT 4037 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកុប្បត្តិ​បាន​បើក​ផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង​ញូវយ៉ក វា​ជា​តំបន់​អូអេស៊ីស​កូរ៉េ

    Naklork IT 4037 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកុប្បត្តិ​បាន​បើក​ផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង​ញូវយ៉ក វា​ជា​តំបន់​អូអេស៊ីស​កូរ៉េ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ចងចាំបានអត់នេះហើយជារថយន្ត Mercedes-Benz SLR McLaren

    Naklork IT 618 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចងចាំបានអត់នេះហើយជារថយន្ត Mercedes-Benz SLR McLaren

    Naklork IT 618 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចងចាំបានអត់នេះហើយជារថយន្ត Mercedes-Benz SLR McLaren

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ទឹកធ្លាក់ភ្នំវល្លិ៏ មិនសូវមានអ្នកស្គាល់ ប៉ុន្តែទេសភាពស្អាតខ្លាំងជាទីគាប់ចិត្ត

    skill of life 6907 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទឹកធ្លាក់ភ្នំវល្លិ៏ មិនសូវមានអ្នកស្គាល់ ប៉ុន្តែទេសភាពស្អាតខ្លាំងជាទីគាប់ចិត្ត

    skill of life 6907 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទឹកធ្លាក់ភ្នំវល្លិ៏ មិនសូវមានអ្នកស្គាល់ ប៉ុន្តែទេសភាពស្អាតខ្លាំងជាទីគាប់ចិត្ត

    skill of life 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប