TNAOT News

· 2020-05-04

ការផ្ទុះអាវុធនៅព្រំដែន គ្រាន់តែជារឿងអចេតនារបស់ទាហានកូរ៉េខាងជើងប៉ុណ្ណោះ

#កូរ៉េខាងត្បូង# #កូរ៉េខាងជើង# #សង្គម# #ព្រំដែន# #បាញ់ប្រហារ# #នយោបាយជាតិ#

10002

ការបំផ្ទុះអាវុធនៅព្រំដែនកូរ៉េទាំងពីរ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ តែរហូតមកដល់ពេលនេះ កូរ៉េខាងត្បូង បានបញ្ជាក់ថា វា​គ្រាន់​តែជារឿងអចេតនា ខុសបច្ចេកទេសរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។ ទាហានប្រទេសទាំងពីរ នៅតែមានទំនាក់ទំនងល្អនឹងគ្នា​ដដែល។

កាលពីយប់ ថ្ងៃទី​៣ ខែឧសភា សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កន្លែងយាម នៅព្រំដែនកូរ៉េខាងត្បូង​ត្រូវគ្រាប់​កាំ​ភ្លើង​បាញ់ចំពីកូរ៉េខាងជើង ដោយមិនដឹងពីមូលហេតុ​។ នៅពេលនោះកូរ៉េខាងត្បូង​ក៏បានបាញ់តបតវិញ​។ ប៉ុន្តែ​នៅយប់ ថ្ងៃទី​៣ ខែ​ឧសភា ​មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់នោះ គឺជារឿងចៃដន្យ ដោយអចេតនាតែប៉ុណ្ណោះ។

នាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង​ JCS ​បានបញ្ជាក់ថា​ ទាហានយាមល្បាត នៅព្រំដែន​ Cheorwon ​បានឮសូស្នូរកាំភ្លើង ​នៅវេលា​ម៉ោង៧ និង​៤១នាទីព្រឹក​ ក្រោយមកក៏បានរកឃើញមាន​៤គ្រាប់ ចំនឹងជញ្ជាំង​កន្លែងយាម ។

ភា្លមៗនោះ ទាហានកូរ៉េខាងត្បូងក៏បានបាញ់​២០គ្រាប់តបតវិញ ដោយមួយលើកបាញ់​១០គ្រាប់ ។ ជាមួយគ្នានេះដែរ  កម្លាំង​ទាហាន​កូរ៉េ​ខាងត្បូង ក៏បានប្រកាសតាមឧឃ្ឃោសនស័ព្ទដល់ភាគីគូរ៉េខាងជើងផងដែរ​។ការបាញ់នោះមិនមានអ្នកស្លាប់ ឬរងរបួសនោះឡើយ។

សកម្មភាព​ខាងលើបានកើតឡើង ក្រោយមេដឹនាំគីម ជុងអ៊ុន បង្ហាញវត្តមានជាសាធារណៈ ក្រោយបាត់ខ្លួនរយៈ២០​ បង្កឲ្យមានការយល់​ច្រឡំថា លោក គីម ត្រូវវះកាត់បេះដូង៕ ប្រែសម្រួលដោយ៖​ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស