Poraman

· 2020-05-04

មកដឹងរឿងរ៉ាវ៩ចំណុចរបស់ Boy Pakorn តារាប្រុសដែលធ្វើឲ្យហ្វេនស្រីៗ លង់ស្នេហ៍ស្ទើរគ្រប់គ្នា

#តអ្នកគាំ# #តារាថៃ# #Boy Pakorn# #Wayupak Montra# #កម្សាន្ត# #តារាអន្តរជាតិ#

1629

មានរឿងរ៉ាវមិនតិចនោះទេ ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រជាច្រើន ប្រាកដជាបានដឹងហើយ ទាក់ទងទៅនឹង​ប្រុស​រូបសង្ហា​សំបូរ​ស្នេ​ហ៍ ​​លោក ​Boy ​Pakorn ​គ្រាប់ពេជ្រមួយគ្រាប់ របស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។ 

ជាក់ស្ដែងដូចជាពេលនេះ លោកកំពុងតែអុកឡុកដួងចិត្តអ្នកទស្សនាឲ្យស្រលាញ់ពេញចិត្ត តាមរយៈភាពយន្តភាគល្បីៗជាច្រើន ក៏​ដូច​ជា​ពេល​នេះ ​មិន​ទាន់​មាន​ដំណឹង​ណា​មួយ​ឲ្យ​ច្បាស់លាស់នោះទេ ថា Boy មានម្ចាស់បេះដូងឬនៅ ហើយ​គិត​ថាមាន​នៅ​ពេ​ល​​​ណា? ​​យ៉ាង​​ណា​​ក្រៅ​​ពី​​នេះ ​​ក៏​នៅ​​មាន​រឿង​រ៉ាវ​ ៩​ចំណុច​ទៀត ដែលហ្វេនភាគច្រើនទៀតអាចមិនទាន់ដឹង ហើយក៏គួរតែដឹងពី Boy ​​Pa​​korn​​។ ​រឿង​៩ ​ចំណុច​នោះ​មាន​ដូច​ខាង​ក្រោម​៖

១ Boy កើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៨៤ ។

២ ក្រៅពីមុខមាត់សំបូរស្នេហ៍ហើយនោះ Boy មានកម្ពស់ខ្ពស់សង្ហាដល់ទៅ១,៨០ម៉ែត្រ។

៣ តារាប្រុសរូបនេះមានប្អូន៣នាក់ ប្រុសពីរនាក់ ស្រីម្នាក់។

៤ Boy បានបញ្ចប់បរិញ្ញាបត្រ ផ្នែកមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថ ពីសាកលវិទ្យាល័យជូឡាឡុងកន។

៥ Boy បានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត ជាគំរូសម្រាប់ការផ្សាយពាណិជ្ជកម្ម។ បន្ទាប់មកលោកបានធ្វើការជាគំរូនិងលេងវីដេអូតន្ត្រី។

៦ នៅក្នុងឆ្នាំ ២០០៨ Boy បានចាប់ផ្ដើមសម្តែងនៅក្នុងភាពយន្តភាគរឿង«4 romances»។៧ មកដល់ឆ្នាំ២០០៩ Boy បានសម្ដែងរឿងភាគថៃបន្តទៀត របស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ មានចំណងជើងថា« Fai Rak Arsoon»។

៨ ប្រជាប្រិយភាពរបស់ Boy កាន់តែកើនឡើងខ្ពស់ បន្ទាប់ពីរឿងមួយទៀតរបស់លោកត្រូវបានចាក់ផ្សាយក្នុងឆ្នាំ២០១០ គឺរឿង«Wayupak Montra» ដែលចាប់គូជាមួយអ្នកនាង Margie Rasri ។

៩ ឃើញលោកជាតារាល្បីបែបនេះ តាមពិត Boy ក៏មានអាយដលនឹងគេដែរ គឺលោកជាអ្នកគាំទ្ររបស់ក្រុម Yuri's Girls 'Generation និងក្រុម Blackpink ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)