Poraman
· 2020-05-04
ដំណឹងល្អ! YG Entertainment បង្ហើបពីការវិលត្រឡប់ដ៏ធំមួយរបស់ BLACKPINK ក្នុងខែមិថុនានេះ
#YG Entertainment# #តារាចម្រៀង# #កម្សាន្ត# #តារាអន្តរជាតិ# #BLACKPINK# #Kstarlive#
1807
នៅព្រឹកថ្ងៃទី ៤ ខែឧសភា មានសេចក្តីរាយការណ៍ផ្តាច់មុខមួយចេញពី Kstarlive ដោយអះអាងថា ក្រុមចម្រៀង BLACKPINK នឹងត្រលប់មកវិញ នៅដើមខែ ឬពាក់កណ្តាលខែមិថុនា ក្រោយនេះ។
នៅក្នុងរបាយការណ៍នោះបានបន្តថា ក្រុមចម្រៀងនារី ដែលមានសមាជិក ៤ រូប ស្ថិតក្រោមការគ្រប់គ្រងដោយ YG Entertainment បានបង្ហាញឱ្យដឹងថា ពួកគេទើបតែបានបញ្ចប់នៃការថតក្នុងអាលប៊ុមថ្មី ហើយបច្ចុប្បន្នក៏កំពុងធ្វើការថតក្នុងវីអូដេចម្រៀងរបស់ពួកគេផងដែរ។
ភ្លាមៗនោះបន្ទាប់ពីមានការចុះផ្សាយពីការវិលត្រឡប់របស់ក្រុមនារីរូបនេះ YG Entertainment ផងដែរ ក៏បានបញ្ជាក់ពីថា BLACKPINK គ្រោងនឹងធ្វើការត្រឡប់មកវិញនៅក្នុងខែមិថុនា។ បើតាមទីភ្នាក់ងារខាងក្នុង បានបង្ហើបឱ្យដឹង "កាលបរិច្ឆេទជាក់លាក់នឹងត្រូវបានបញ្ចប់ ហើយយើងនឹងចែករំលែកព័ត៌មានជាផ្លូវការដល់អ្នកគាំទ្រជាមុនសិន។ សូមអរគុណ"។
គួររម្លឹកផងដែរថា 'Kill This Love' ដែលជាបទចម្រៀងចុងក្រោយរបស់ BLACKPINK ត្រូវបានបញ្ចេញជាផ្លូវការកាលពីខែមេសា ឆ្នាំ ២០១៩ មកដល់ពេលនេះ វាមានរយៈពេល ១ឆ្នាំមកហើយក្នុងវិលត្រឡប់មកជាថ្មីរបស់ពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តោះ! លេងហ្គេមទស្សន៍ទាយអនាគតរបស់អ្នកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ
ប្រជាជនប៉ាគីស្ថាន ខកចិត្តដោយសារតម្លៃទំនិញតាមទីផ្សារឡើងថ្លៃខ្ពស់ មុនពិធីបុណ្យ Eid al Fitr
មិនថាអ្នកមាន ឬ អ្នកក្រទេ មនុស្សដែលមានសំណាងតែងមានលក្ខណៈទាំងបីនេះក្នុងគ្រួសារ
កុំទាំង ៥ យ៉ាង បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងបានសុខសាន្ត រីករាយកាន់តែច្រើន
យោបល់ទាំងអស់ (0)