Project Inspire

· 2020-06-08

ហេតុផល ៦ ដែលជំរុញយុវជនឲ្យចូលរួមក្នុងការប្រកួតប្រជែងក្នុងសង្គម

#ចំណេះដឹង# #ប្រកួតប្រជែង# #យុវជន# #ទេពកោសល្យ# #អប់រំ និងការងារ#

22114

តើអ្នកចង់ស្វែងយល់ពីព្រំដែនរបស់អ្នកនិងពង្រីកការយល់ដឹងរបស់អ្នកដែរឬទេ?  តើអ្នកមានជំនាញដែលអ្នកចង់បង្ហាញដល់ពិភពលោកដែរឬទេ?ប្រសិនបើអ្នកមានបំណងចង់អោយពិភពលោកយល់ច្បាស់ពីអ្នកនិងចង់វាស់ស្ទង់កម្រិតសមត្ថភាពរបស់អ្នកជាមួយមនុស្សដទៃទៀតដូច្នេះអ្នកគួរតែចូលរួមក្នុងការប្រកួតប្រជែងផ្សេងៗ។ការប្រកួតប្រជែងផ្តល់នូវឱកាសជាច្រើនសម្រាប់អ្នកដូចជាវេទិកាសម្រាប់អ្នកដើម្បីបង្ហាញពីទេពកោសល្យនិងសមត្ថភាពទៅកាន់មជ្ឈដ្ឋានខាងក្រៅដែលវាជាជំហានឈានទៅរកការសម្រេចបាននៅអ្វីដែលប្រសើរជាងមុននៅក្នុងវិថីជីវិតរបស់អ្នក។ការប្រកួតប្រជែងអាចអោយអ្នកទទួលប្រាក់រង្វាន់​ កិត្តិយស​ និងអាចទទួលបានឪកាសទៅធ្វើកម្មសិក្សានៅក្រៅប្រទេស។ល។ អត្ថបទខាងក្រោមនេះនឹងបកស្រាយអោយកាន់តែស៊ីជម្រៅទៅលើមូលហេតុ៦យ៉ាងដែលជំរុញអោយអ្នកចូលរួមក្នុងការប្រកួតប្រជែងក្នុងសង្គម

១. បង្ហាញទេពកោសល្យរបស់អ្នក

 សិស្សជាច្រើនមានអារម្មណ៍ថាវាពិបាកក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេនៅក្នុងសាលារៀនព្រោះការប្រឡងនិងការចាត់តាំងជាក្រុមមិនតែងតែតម្រូវអោយសិស្សបង្ហាញពីជំនាញពិសេសរបស់ខ្លួនឬវាស់វែងសមត្ថភាពក្នុងការអនុវត្តជំនាញរបស់សិស្សចំពោះបញ្ហាជាក់ស្តែងនោះទេ។ ភាគច្រើនគឺអនុវត្តតាមទ្រឹស្តីមេរៀនក្នុងសៀវភៅដែលធ្វើអោយសិស្សគ្មានឪកាសក្នុងការប្រើប្រាស់សក្តានុពលភាពដែលមាននៅក្នុងខ្លួនបានទាំងអស់ឡើយ។ ហេតុនេះហើយ តាមរយៈការចូលរួមក្នុងការប្រកួតប្រជែងដែលរៀបចំឡើងដោយក្រុមហ៊ុន សាកលវិទ្យាល័យឬអង្គការដទៃទៀតធ្វើអោយអ្នកមានឱកាសថ្មីដើម្បីបង្ហាញពីទេពកោសល្យនិងការអនុវត្តជំនាញរបស់អ្នក។  ជាលទ្ធផលរង្វាន់នៃការប្រកួតប្រជែងអាចជួយអ្នកអោយសម្រេចបានគោលដៅអប់រំនិងវិជ្ជាជីវៈ។  អ្នកប្រហែលជាឈ្នះកម្មសិក្សាដែលនាំទៅរកការងារនៃក្តីសុបិន្តរបស់អ្នកទទួលបានប្រាក់មួយចំនួនដែលនឹងជួយអ្នកទិញសៀវភៅវគ្គសិក្សារឺក៏ជួយក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

 2. ភ្ជាប់ទំនាក់ទំនងជាមួយនិយោជិកកំពូល

 ការប្រកួតប្រជែងក៏អាចជាមធ្យោបាយមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនិយោជិកកំពូលៗ ស្គាល់សង្គមមនុស្សដែលប្រកបទៅដោយសក្តានុពល កម្លាំងនិងសមត្ថភាពផ្សេងៗដែលវាអាចជាកត្តាបង្កភាពងាយស្រួលសំរាប់ពេលអនាគត។​ ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលជោគជ័យបានបើកទូលាយនៅឪកាសសំរាប់អ្នកក្នុងការពីភាក្សាផ្លាស់ប្តូរយោបល់ឬមតិជាមួយនិយោជិក ដើម្បីអោយអ្នកមានការអភិវខ្ឍខ្លួនបន្ថែមទៀត។

៣.បង្កើតស្នាដៃសមិទ្ធិផលរបស់អ្នក

ការឈ្នះការប្រកួតប្រជែងពីរបីដងគឺជាវិធីដ៏ល្អមួយដើម្បីអោយអ្នកមានភាពលេចធ្លោពីហ្វូងមនុស្សនិងបង្កើតប្រវត្តិរូបរបស់អ្នកទាំងវិធីប្រពៃណីនិងតាមរយៈទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។  បង្ហាញសមិទ្ធិផលរបស់អ្នកនៅលើ LinkedIn និងហ្វេសប៊ុក។ វាបង្ហាញពីឆន្ទ:ការប្តេជ្ងាចិត្តរបស់អ្នកក្នុងការសម្រេចការងារអ្វីមួយ។​ ហើយអ្វីដែលអ្នកបានធ្វើទាំងអស់នេះនិងនាំមកនូវផលប្រយោជន៍ដល់អ្នកនៅថ្ងៃអនាគត​​ ដែលវាប្រៀបបានជាអត្តសញ្ញាណសម្គាល់សមត្ថភាពនិងទេពកោសល្យរបស់អ្នកដូច្នេះដែរ។

៤.ប្រកួតប្រជែងខ្លួនឯង

 ជាក់ស្តែងមិនមែនមនុស្សគ្រប់គ្នាដែលចូលប្រកួតប្រជែងប្រាកដជាឈ្នះនោះឡើយ។  ទោះបីជាអ្នកមិនទទួលបានរង្វាន់ធំក៏ដោយតែអ្វីដែលសំខាន់បំផុតនោះគឺអ្នកទទួលបានឱកាសសំរាប់ប្រកួតប្រជែងខ្លួនឯង កែប្រែខ្លួនអោយក្លាយជាបុគ្គលប្រសើរជាងមុន អ្នកនឹងរៀននូវអ្វីថ្មីៗ អភិវឌ្ឍជំនាញថ្មីៗហើយបើទោះបីជាអ្នកមិនឈ្នះក៏ដោយអ្នកនៅតែអាចចាត់ទុកបទពិសោធន៍នេះជាមេរៀននិងអាចយកវាទៅនិយាយនៅក្នុងកម្មវិធីចែករំលែកចំណេះដឹង​ វេទិកានិងការសម្ភាសន៍កាងារ។ល។ ព្រោះអ្វីដែលអ្នកបានឆ្លងកាត់ទាំងអស់នេះប្រៀបបីដូចជាទុនមួយដែលអ្នកបានយកទៅវិនិយោគលើខ្លួនឯងដូច្នេះអ្នកអាចបង្ហាញពីផ្លែផ្កាទាំងអស់នេះទៅកាន់ពិភពខាងក្រៅដើម្បីចែករំលែកបទពិសោធន៏និងផ្លាស់ប្តូរគំនិត។ហើយគួរតែចងចាំថាដំណើរប្រកួតប្រជែងគ្រាន់តែជាដំណើរផ្សងព្រេងរបស់អ្នកដោយប្រើប្រាស់សមត្ថភាពទៅប្រកួតប្រជែងជាមួយគូបដិបក្ខប៉ុណ្ណោះវាមិនមែនជាចំណុចបញ្ចប់នៃដំណើរលើវិថីរបស់អ្នកទេ។  ជោគជ័យណាមួយ (ឬការបរាជ័យជាក់ស្តែង) គ្រាន់តែជាការបោះជំហានមួយទៀតឆ្ពោះទៅចំណុចបន្ទាប់។  ដូច្នេះទោះបីលទ្ធផលអ្វីក៏ដោយផ្តោតលើអ្វីដែលអ្នកបានទទួលនិងវិធីដើម្បីអភិវឌ្ឍ។

5.  ស្វែងរកជំនួយដើម្បីសំរេចក្តីសុបិន្តរបស់អ្នក

មិនថាអ្នកកំពុងចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនឬចង់សិក្សានៅបរទេសនោះទេ ការប្រកួតប្រជែងអាចជួយឱ្យអ្នកសំរេចក្តីសុបិន្តរបស់អ្នក។  ប្រសិនបើអ្នកកំពុងរៀបចំផែនការដើម្បីចាប់ផ្តើមអាជីវកម្មប៉ុន្តែត្រូវការដើមទុន មានការប្រកួតប្រជែងដែលអ្នកអាចឈ្នះការចាប់ផ្តើមមូលធនសម្រាប់អាជីវកម្មរបស់អ្នក។  ឧទាហរណ៏ល្អៗ គឺការប្រកួតប្រជែងការចាប់ផ្តើមអាជីវកម្មលានផោន, ការប្រកួតប្រជែងផែនការអាជីវកម្ម RICE និងការប្រកួតប្រជែងបណ្តាក់ទុនសង្គមសកល។ល។ ឬប្រសិនបើអ្នកកំពុងមានដំណើរការគម្រោងដែលមានតម្លៃ មានកម្មវិធីពានរង្វាន់ជាច្រើនដែលអាចគាំទ្រគំនិតរបស់អ្នកដូចជាពានរង្វាន់ Rolex សម្រាប់សហគ្រាស ពានរង្វាន់គំនិតផ្តួចផ្តើមរបស់ស្ត្រី Cartier ។ល។ ឬម៉្យាងទៀតអ្នកប្រហែលជាកំពុងស្វែងរកអាហារូបករណ៍ដើម្បីចាប់ផ្តើមឬបន្តការសិក្សារបស់អ្នក?  ការប្រកួតប្រជែងអាហារូបករណ៍មានដូចជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ Fordhamជាដើម។ជួនកាលអ្នកអាចឈានទៅជិតក្តីស្រម៉ៃរបស់អ្នកបានប្រសិនជាអ្នកចេះបង្កើតនៅឪកាស។

៦.សាកល្បងគំនិតរបស់អ្នក

 ចុងបញ្ចប់ការប្រកួតប្រជែងអនុញ្ញាតឱ្យអ្នកសាកល្បងគំនិតរបស់អ្នកដើម្បីមើលថាតើអ្នកអាចធ្វើបានដោយរបៀបណានៅក្នុងបរិយាកាសគ្មានហានិភ័យដែលអ្នកអាចប្រមូលនិងបញ្ចូលមតិយោបល់ពីមិត្តភក្តិនិងអ្នកជំនាញ។  ប្រសិនបើអ្នកប្តេជ្ញាចិត្តដើម្បីសំរេចក្តីសុបិន្តរបស់អ្នករាល់ពេលដែលចំណាយទៅលើការកែគំនិតរបស់អ្នកគឺជាការវិនិយោគដ៏អស្ចារ្យ។

សរុបមក​ ការប្រកួតប្រជែងគឺជាពេលវេលាដែលចំណាយដើម្បីរៀននិងរីកចម្រើន។  ការប្រកួតប្រជែងបានផ្តល់នៅបទពិសោធន៍បង្កើននិងជំរុញសមត្ថភាពរបស់អ្នកអោយកាន់តែប្រសើរឡើងដែលអនុញ្ញាតអោយអ្នកអនុវត្តចំណេះដឹងរបស់អ្នកទៅនឹងបញ្ហាជាក់ស្តែង។ហើយបើអ្នកមិនឈ្នះលើកនេះទេសូមចូលម្តងទៀត។  អ្នកចូលរួមកាន់តែច្រើនអ្នកនឹងទទួលបានកាន់តែច្រើន!

ដកស្រង់ចេញពីអត្ថបទ៖

https://www.topuniversities.com/blog/six-reasons-participate-student-competitions

អត្ថបទដោយសមាជិក Project Inspire: មម ស្រីណុច 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស