TNAOT News

· 2020-05-04

ណាំ ប៊ុណ្ណារ័ត្ន ចេញបទថ្មីចាក់ដោតចិត្តយុវវ័យ ក្រោយ​ស្ងាត់ពី​សិល្បៈយូរ

#តារាចម្រៀង# #ណាំ ប៊ុណ្ណារ័ត្ន# #តន្ត្រី# #ពេលខ្លះ# #តន្ត្រីខ្មែរ#

7297

តារាចម្រៀងសម្លេងផ្អែមលោក ណាំ ប៊ុណ្ណារ័ត្ន ហាក់ដូចជាស្ងប់ស្ងាត់បាត់មុខឈឹងពី​សិល្បៈមួយ​រយៈហើយ ដែល​ជា​ហេតុ​ធ្វើឲ្យមហាជនមានការនឹករលឹកលោកជាខ្លាំង ហើយ​ក៏​ចង់​ឲ្យ​តារា​ប្រុស​នេះ​វិល​ត្រឡប់មក​វិញ​ដែរ។

ថ្មី​ៗ​នេះម្ចាស់បទ«ជំងឺខ្វះអ្នកថែ» រូបនេះស្រាប់តែបង្ហើយសំនៀងថ្មីជាមួយបទចម្រៀងថ្មីដែលមានចំណងជើងថា«ពេលខ្លះ» ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ​ការ​ទន្ទឹង​រង់ចាំ​នោះក៏​បាន​មក​ដល់​ពិត​មែន។

អ្វីដែលពិសេស​នោះ ចំពោះចម្រៀងថ្មីមួយបទនេះ ពិតជាមានភាពទាក់ទាញខ្លាំង មិនថាខ្លឹមសារ អត្តន័យ ជាពិសេសស្ទីលតុបតែងខ្លួនរបស់លោក គឺស្រស់សង្ហា ប្លែកខ្លាំងត្រូវចិត្តយុវវ័យយើងតែម្ដង។

ក្រៅពី លោក ណាំ ប៊ុណ្ណារ័ត្ន ផលិតកម្មអឹមក៏មានតារាចម្រៀងថ្មីចាស់វ័យក្មេងជាច្រើនរូប ពោលមានដូចជា៖ លោក អាន គុណកូឡា កញ្ញា ខៀវ​ ដាឡិច លោក សត្យា លីវអាន កញ្ញា ខេលី លោក ភារ៉ាប់ កញ្ញា ណយ រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត៕

អត្ថបទ៖ ផេង ផលធិតា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស