TNAOT News

· 2020-05-04

និស្សិតបរទេសជាង​៣សែននាក់ដែលរងផលប៉ះពាល់ដោយកូវីដ១៩នៅអូស្ត្រាលីទទួលបានជំនួយ

#និស្សិត# #COVID-19# #បរទេស# #អូស្ត្រាលី# #ជំនួយ# #សង្គម# #ព័ត៌មានសង្គម#

6222

បច្ចុប្បន្ន អូស្ត្រាលី​ មាននិស្សិតបរទេស មកសិក្សានៅក្នុងប្រទេសនេះ រហូតដល់ទៅ​ជាង ​៦៥០ ពាន់នាក់ ក្នុងនោះមានប្រមាណ ជាង៣០​០​ពាន់នាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយកូវីដ១៩ ទទួលបានការផ្តល់ជំនួយ ពីបណ្តាមហាវិទ្យាល័យនានា ក្នុងប្រទេសនេះ​។​

សារព័ត៌មានអូស្ត្រាលី ​បានផ្សាយថា​ ក្រុមនិស្សិតបរទេស នៅក្នុងប្រទេសអូស្ត្រាលី​ បានជួយដល់សេដ្ឋកិច្ចប្រទេសនេះ រហូតដល់ទៅ ៤០​ពាន់​លានដុល្លារអូស្ត្រាលី ក្នុងមួយឆ្នាំ​ៗ ។ ក្នុងពេលនេះក្រុមនិស្សិតបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយកូវីដ១៩ ។ដូច្នេះ​មហាវិទ្យាល័យ​ជាច្រើន ក្នុងប្រទេសអូស្ត្រាលី មានវិធានការជួយដល់ក្រុមនិស្សិតដែលរងផលប៉ះពាល់។

មហាវិទ្យាល័យ Griffith ​បានចំណាយប្រាក់​១៥លានអូស្ត្រាលី ជួយដល់និស្សិតបរទេសកាត់បន្ថយផលប៉ះពាល់។ ជាមួយគ្នានេះ ថ្លៃសា​លា ក្នុង​ឆមាសទី២ ដែលចាប់ផ្តើមនៅខែកក្កដាឆ្នាំ​២០២០ នឹងត្រូវ បញ្ចុះ​២០ភាគរយផងដែរ​ដល់និស្សិតបរទេស។

សាស្ត្រាចារ្យCarolyn Evans នាយករងមហាវិទ្យាល័យ​ Griffith បានឲ្យដឹងថា និស្សិតបរទេសរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារ​តែ​ប្អូនៗ មិនបានទៅធ្វើការក្រៅម៉ោង រកប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅឡើយ។ ចំណែកគ្រួសារ ក៏កំពុងរងផលប៉ះពាល់ ដោយ​សារកូវីដ​១៩ដូចគ្នា៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស