
SaroeunPheara
· 2020-05-04
ខេត្ត Yalaនៃប្រទេសថៃមានករណីឆ្លងវីរុសកូរ៉ូណាចំនួន៤០ករណី
#COVID-19# #ខេត្ត Yala# #អ្នកឆ្លង# #សង្គម# #ព័ត៌មានសង្គម#
4654
ការិយាល័យសុខភាពសាធារណៈខេត្ត Yala បានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ៤០ករណី បន្ទាប់ពីការធ្វើតេស្តយ៉ាងហ្មត់ចត់ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ជាពិសេសអ្នកដែលទើបត្រឡប់មកពីប្រទេសជិតខាង។
រូបតំណាង
ប្រធានក្រសួងសុខាភិបាលសាធារណៈខេត្ត Yala លោក Songkran Maichum បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តបានផ្តើមតាំងពីថ្ងៃទី២០ ខែមេសាហើយបានរកឃើញករណីឆ្លងវីរុសចំនួន ៤០ករណីដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីមន្ទីរពិសោធន៍ផ្ទាល់។ ករណីថ្មីចំនួន៤ ត្រូវបានគេរកឃើញនៅស្រុកMuang ២៤ករណីនៅស្រុកYaha ៧ករណីនៅស្រុក Bannang និង ៥ករណីនៅស្រុក Raman។ លោកវេជ្ជបណ្ឌិត Songkran បានបន្តថា ករណីថ្មីទាំងអស់នេះពិតជាមានចំនួនច្រើនខ្លាំងណាស់ វាធ្វើឱ្យមន្ទីរពេទ្យមានមនុស្សច្រើនហូរហៀរ ហើយគ្រូពេទ្យក៏មានភាពមមាញឹកខ្លាំងផងដែរ។ លោកបានបន្ថែមថា «យើងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាកាន់តែលឿន វាកាន់តែប្រសើរសម្រាប់មន្រ្តីសុខាភិបាល»។អ្នកដែលប្រឈមនឹងការឆ្លងវីរុសគឺអ្នកដែលវិលត្រឡប់មកពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី,ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន អ្នកធ្វើការនៅប្រទេសម៉ាឡេស៊ី និងអ្នកដែលត្រឡប់មកពីខេត្តផ្សេងៗ។
រូបតំណាង
Yala គឺជាខេត្តជាប់ព្រំដែនភាគខាងត្បូងនៃប្រទេសថៃដែលរងការវាយប្រហារយ៉ាងខ្លាំងដោយសារវីរុសកូរ៉ូណាដោយមានករណីចំនួនឆ្លងវីរុសសរុបក្នុងខេត្តដល់ទៅ ១២៦ករណី។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)