Poraman

· 2020-05-04

ប្រទះឃើញ Suzy និង Nam Joohyuk នៅទីសាធារណៈកំពុងថតសម្ដែងរឿងភាគថ្មីជាមួយគ្នា

#Nam Joohyuk# #Suzy# #តារាសម្ដែង# #កម្សាន្ត# #តារាអន្តរជាតិ#

2024

តារាសម្ដែងស្រី Suzy និងតារាសម្ដែងប្រុស Nam Joohyuk ថ្មីៗនេះ ត្រូវបានគេដឹងថាអ្នកទាំងពីរ កំពុងតែចាប់ដៃ​គូសម្ដែង​រួមគ្នា​ក្នុង​​រឿង​ភាគ​ថ្មី​មួយ​។

'Sandbox' គឺជារឿងភាគថ្មីមួយរបស់អ្នកទាំងពីរ ដែលត្រូវបានគេប្រទះឃើញពួកគេ នៅតាមដងផ្លូវក្នុងទីក្រុងនៃ​ចំណតរថយន្ត​ក្រុ​ង​ ​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ ​កំពុងថតក្នុងឈុតឆាកសម្ដែងមួយក្នុងរឿងថ្មីនេះ។

បើតាមការឱ្យដឹងក្នុងសាច់រឿងខ្លះៗរបស់ 'Sandbox' គឺ Suzy ត្រូវបានដើរតួជា Seo Dalmi ដែលជាអ្នកធ្វើការនៅមហាវិទ្យាល័យ ដោយទម្លាក់ការងារប្លែកៗជាច្រើន ហើយក្តីស្រមៃរបស់នាងគឺចង់បើកក្រុមហ៊ុនមួយចាប់ផ្តើមឡើងដោយខ្លួនឯង។ ចំណែក​ឯ​លោ​ក ​​Nam ​Joohyuk បានដើរតួជា Nam Dosan នៅក្នុង Samsan Tech។

គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគថ្មី 'Sandbox' នឹងត្រៀមចាក់បញ្ចាំងជាផ្លូវការនៅក្នុងចុងឆ្នាំនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)