TNAOT News

· 2020-05-04

ថៃលើកទឹកចិត្ដដល់ពលរដ្ឋខ្លួន ឲ្យជួយគ្នាក្នុងគ្រាលំបាក

#COVID-19# #ថៃ# #អនុរដ្ឋមន្រ្ដី# #សង្គម# #ក្រសួងមហាផ្ទៃ# #ជួយគ្នា# #ព័ត៌មានសង្គម# #ព្រះសង្ឃ#

2601

ក្រោយការបិទប្រទេសមក ធ្វើឲ្យប្រជាពលរដ្ឋថៃ ប្រឈមនឹងការលំបាក ទើបថ្នាក់ដឹកនាំថៃ បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យ​ជួយគ្នាទៅវិញទៅមក ក្នុងកាល:​ទេស:ដ៏លំបាក​នេះ។

លោក  Nipon Bunyamanee អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃថៃ បានចំណាយពេលទៅកាន់វត្ដ Wat Sai Ngam ស្ថិតក្នុងខេត្ដសុងក្លា ដោយបាន​លើក​ទឹក​ចិត្ដដល់អាជ្ញាធរ មន្រ្ដីរដ្ឋាភិបាល អ្នកស្ម័គ្រចិត្ដ និងព្រះសង្ឃ ឲ្យជួយដល់អ្នករងគ្រោះ ដោយកូវីដ១៩ នៅក្នុងសហគមន៍ ក្នុង​តំបន់។ លោកអនុរដ្ឋមន្រ្ដីក៏បានប្រគេនអំណោយ និងសាច់មាន់ដល់ព្រះសង្ឃ ​សម្រាប់​ចម្អិន​អាហារចែកជូនដល់​ប្រជាជនដែលរង​ផលប៉ះ​ពាល់ពីជំងឺរាតត្បាត និងការបិទប្រទេស។

លោកអនុរដ្ឋមន្រ្ដី បានបញ្ជាក់ថា ទាំងអាជ្ញាធរ និងព្រះសង្ឃ ក៏មានការព្រួយបារម្ភពដល់​ប្រជា​ពលរដ្ឋ អំពីការប្រឈមមុខ​នឹងការលំបាក​ខាងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។ លោក​អនុរដ្ឋ​មន្រ្ដី​ក៏បានលើក​ទឹកចិត្តឲ្យ​ពលរដ្ឋជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ។

លោកនាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីពេលកន្លងទៅថ្មីនេះ ក៏បានអំពាវនាឲ្យ​ពលរដ្ឋអត់ធ្មត់បន្ដិច។ លោកបានយល់​ច្បាស់​អំពី​ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស អ្នកមានចំណូលទាប និងប្រកបរបរក្រៅប្រព័ន្ធ ដោយលោកជំរុញឲ្យមានការដោះស្រាយបញ្ហា​នេះផងដែរ៕ ប្រែសម្រួលដោយNuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស