- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
ស្ថានទូតចិនប្រចាំកម្ពុជា ផ្ញើសាររំលែកទុក្ខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្ញើសាររំលែកទុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លើហ្វេសប៊ុកផេក ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរថា “យើងខ្ញុំមានអារម្មណ៍ក្ដុកក្ដួលឈឺចាប់ជាខ្លាំង ពេលទទួលដំណឹងមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន។ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្ដីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌បូជា ចំពោះព្រះពុទ្ធសាសនា បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ាបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការសប្បុរសធម៌ក្នុងប្រទេសកម្ពុជា។
សូមអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”៕ ដោយ៖ ប៊ុនធឿន
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។
ការណែនាំពិសេស
Breaking News៖ សូមប្រុងប្រយ័ត្ន! វីរុសថ្មីឡានយ៉ា បានឆ្លងទៅលើមនុស្សចំនួន ៣៥ នាក់ហើយ នៅក្នុងប្រទេសចិន
TNAOT News 7420 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីរឿងភរិយាចៃដន្យ ភាគទី ១~២ _ ប្រលោមលោក
Novel Readers 5803 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីអត្ថប្រយោជន៍នៃកាបូអ៊ីដ្រាតនិងផលប៉ះពាល់ (១)
SR Cambodia 7325 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីប្រលោមលោក: វិញ្ញាណចៅមហាផ្សារភ្ជាប់ស្នេហ៍ ភាគ៤៥
ប្រជុំអត្ថបទកម្សាន្ដ 1488 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប