
TNAOT News
· 2020-05-04
តារាសម្តែង ឈុំ វត្តី ចូលរោងការជាមួយគូដណ្តឹង លាភាពនៅលីវក្នុងថ្ងៃនេះហើយ
#ឈុំ វត្តី# #កម្សាន្ត# #តារាសម្តែង# #មង្គលការ# #តារាខ្មែរ#
4206
នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ តារាសម្តែងរូបស្រស់សោភាកញ្ញា ឈុំ វត្តី បានចូលរោងការតាមប្រពៃណីលាភាពនៅលីវ ជាមួយគូដណ្តឹងបណ្តូលចិត្តប្រកបដោយភាពសប្បាយរីករាយ។
គេសង្កេតឃើញថា ទិដ្ឋភាពពិធីមង្គលការ ឈុំ វត្តី និងគូស្នេហ៍ពិតជាមានភាពអធិកអធមណាស់ ដែលមានការរៀបចំផ្កាភ្ញីដ៏ស្រស់បំព្រង និងវត្តមានអញ្ចើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសអ្នកកំដរសុទ្ធតែតារាល្បីៗ និងស្អាតៗស្រស់សង្ហាទាំងអស់។
គួរបញ្ជាក់ថាអ្នកកំដរទាំងខាងប្រុសខាងស្រីដែលមានរូបរាងស្រស់សោភារួមមាន លោក ប៉ែន ភ័ក្រ្ដសុធារិទ្ធ លោក ចន តារា លោក រ៉េណូ កញ្ញា រចនា រ៉ាវ៉ាឌី និងកញ្ញា ម៉ូកតា៕
អត្ថបទដោយ៖ លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)