Sabay

· 2020-05-04

Motorola តម្លៃដល់ ១ពាន់ដុល្លារ ប៉ុន្តែក្នុងប្រអប់បែរខ្វះរបស់សំខាន់មួយ

#USB Type-C# #Motorola Edge+ 5G# #OnePlus# #បច្ចេកវិទ្យា# #ទូរសព្ទ#

1365

Motorola Edge+ 5G បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី ២សប្ដាហ៍​មុន ដែល​នឹង​ត្រូវ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា ជា​មួយ​តម្លៃ ៩៩៩,៩៩ដុល្លារ។

មាន​តម្លៃ​ថ្លៃ​មែន​ពិត ប៉ុន្តែ​ក្នុង​ប្រអប់​របស់ Motorola Edge+ ​មាន​ខ្វះ​ខាត​របស់​សំខាន់​មួយ​​គឺ​កាស​ត្រចៀក ដោយ​នៅ​ក្នុង​ប្រអប់​របស់​វា​មាន​តែ​ឆ្នាំង​សាក, ខ្សែ​ USB Type-C, សៀវភៅ​ណែនាំ និង​ឧបករណ៍​ចាក់​ស៊ីម​កាត​ប៉ុណ្ណោះ។

ប្រៀប​ធៀប​នឹង​ស្មាតហ្វូន​ដទៃ​ភាគ​ច្រើន​​គឺ​សុទ្ធ​តែ​មាន​ផ្ដល់​ជូន​នូវ​កាស​ស្ដាប់​ក្នុង​ប្រអប់​ដូច​ជា​ត្រកូល​ Galaxy S20, ត្រកូល iPhone 11 និង​ត្រកូល​ OnePlus 8។ ​ប៉ុន្តែ​​ LG (LG V60 ThingQ 5G) និង Google ​ក៏​ជា​ក្រុមហ៊ុន​​មួយ​ដែល​មិន​មាន​ផ្ដល់​កាស​ស្ដាប់​ក្នុង​ប្រអប់​ដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស