Sabay

· 2020-05-04

WHO ព្រមានឲ្យប្រយ័ត្នរលកទី ២ និងទី៣ ហើយត្រូវរង់ចាំដល់ដំណាក់កាលនេះ ទើបទុកចិត្តបាន

#Kluge# #COVID-19 ​# #សង្គម# #ព័ត៌មានសង្គម# #WHO#

3433

នាយកនៃអង្គការសុខភាពពិភពលោក​ប៉ែក​ខាង​អ៊ឺរ៉ុប បានព្រមានថាប្រទេសនានាចាំបាច់ត្រូវត្រៀមសម្រាប់រលកទី ២ និងទី ៣ នៃមេរោគ​ឆ្លង​កូវីដ១៩​ដែល​អាច​ផ្ទុះ​ឡើង​ម្ដង​ទៀត។

វេជ្ជបណ្ឌិតហាន់ក្លាកបាននិយាយថាអឺរ៉ុបនៅតែ “ ស្ថិតក្នុង​រាតត្បាតនៃរោគ​ឆ្លងយ៉ាងខ្លាំង" ទោះបីជា ធ្លាក់​ចុះ​នៃករណីថ្មីដោយសារតែ​ការ​បិទ​ប្រទេស​ភាគ​ច្រើន​ក៏​ដោយ។ លោក Kluge បានព្រមានថា “ Covid-19 នឹងមិនបាត់ទៅវិញក្នុងពេលឆាប់ៗនេះទេ ហើយសុខភាពសាធារណៈចាំបាច់ត្រូវតែ​គិតគូរ​ឲ្យ​បាន​ដិតដល់នៅក្នុងសង្គម។ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោក កំពុង​ដុត​ដៃ​ដុត​ជើង​ដើម្បីបង្កើតវ៉ាក់សាំង​ដែល​អាច​កម្ចាត់​វីរុសនេះ ប៉ុន្តែវាទំនងជាត្រូវ​ប្រើ​ពេល​ជា​ច្រើនខែទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោកប៉ែកអឺរ៉ុប លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា "វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនានាដើម្បីត្រៀមសម្រាប់ការផ្ទុះឡើងនាពេលអនាគត ក្រោយ​ពេល​ដែល​វីរុស​ឆ្លង​ផុត​ដំណាក់​កាល​ដំបូង។ បញ្ហាសំខាន់ គឺត្រូវត្រៀមមិនថាសម្រាប់រលកទីពីរ ឬការផ្ទុះឡើងនៃភ្នាក់ងារបង្ករោគ​ផ្សេង​នាពេលអនាគតទេ។"

លោក​វេជ្ជបណ្ឌិត ក៏​បាន​ព្រមាន​កុំ​ឲ្យ​ប្រទេស​ទាំង​អស់​បន្ធូរ​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​ឆ្លង​កូវីដ១៩ ឲ្យ​សោះ​រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ដែល​អាច​ផលិត​វ៉ាក់ស៊ាំងបាន។ រហូត​មក​ទល់​ពេលនេះ វីរុស​កូវីដ១៩​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ឆ្នាំ​មុន​ក្នុង​ប្រទេស​ចិន បាន​ឆក់​យក​ជីវិត​មនុស្ស​សរុប ២៤៨ ៣៤៧​នាក់ និង​ឆ្លង​សរុប ៣ ៥៦៨ ២១៧​នាក់​ទូទាំង​ពិភពលោក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស