TNAOT News

· 2020-05-04

ពលករខ្មែរម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយមិនដឹងមូលហេតុ

#បន្ទប់ជួល# #សង្គម# #ពលករ# #ព័ត៌មានសង្គម# #មូលហេតុ#

4402

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះមានករណីពលករខ្មែរម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងដោយមិនដឹងមូលហេតុ ស្ថិតក្នុងស្រុកមឿងផាត់តាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ។

សាកសពមានឈ្មោះ អិត ភេទប្រុស មានស្រុកកំណើតនៅភូមិចែងអង្ករ ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ភ្លាមៗក្រោយពីបានដឹងដំណឹង ក្រុមគ្រូពេទ្យបានចុះមកពិនិត្យ និងប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ដោយបញ្ជូនតាមច្រកអន្តរជាតិប៉ោយប៉ែត៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស