
ANARCHAK
· 2020-05-04
ប្លែកៗពី YouTube! ធ្លាប់ដឹងឬនៅ?
20067
YouTube គឺជាបណ្ដុំប្រមូលផ្ដុំវីដេអូខ្នាតយក្សមួយដែលល្បីល្បាញទូទាំងពិភពលោក ពោលគឺរាល់អ្នកប្រើអ៊ីនធឺណែតច្បាស់ជាគេចមិនផុតពី បទពិសោធន៍ក្នុងការចូលមើលវីដេអូក្នុង YouTube ឡើយ។
YouTube ត្រូវបានបង្កើតឡើងដោយ សហស្ថាបនិកចំនួនបីរូប ដែលរួមមាន ជនជាតិអាមេរិកាំង លោក ឆាដ ហឺលី (Chad Hurley) បុរសដើមកំណើតតៃវ៉ាន់ ស្ទីវ ឆិន (Steve Chen) និង បុរសកូនកាត់ បង់ក្លាដេស អាល្លឺម៉ង់ អាមេរិកាំង ចរវែត ការីម (Jawed Karim) ។
អ្នកទាំងបីបានឆ្លៀតពេលបង្កើត YouTube ក្នុងអំឡុងពេលដែលពួកគេកំពុងបម្រើការងារនៅក្រុមហ៊ុន PayPal។
បើអ្នកជាអ្នកគាំទ្ររបស់ YouTube អ្នកគួរដឹងថា វីដេអូដំបូងបំផុតដែលត្រូវបានបង្ហោះក្នុង YouTube មានចំណងជើងថា “ខ្ញុំនៅឯសួនសត្វ” ឬភាសាអង់គ្លេស “Me at zoo”។ វាត្រូវបានបង្ហោះឡើងនៅ ម៉ោង 8:27 យប់ថ្ងៃសៅរ៍ ទី23 ខែមេសា ឆ្នាំ 2005 ដោយលោកចរវែត ការីម (Jawed Karim) ផ្ទាល់តែម្ដង។
ចំណែកវីដេអូកម្រិត Hd នៅក្នុង YouTube វិញ ចាប់ផ្ដើមមាននៅឆ្នាំ 2008។
ឯវីដេអូ ដែលទទួលបានការចុចចូលទស្សនា ច្រើនជាងគេបង្អស់នោះគឺ វីដេអូចម្រៀង The “Gangnam Style” របស់ អ្នកចម្រៀងកូរ៉េ ខាងត្បូងPSY ដែលត្រូវបានបង្ហោះនៅថ្ងៃ 15 កក្កដា ឆ្នាំ2012។ ហើយគ្រាន់តែប៉ុន្មានខែក្រោយ មកនៅ ថ្ងៃ 21 ធ្នូ 2012 វាបានក្លាយជាវីដេអូ ដំបូងគេដែលមានអ្នកចូលទស្សនា ច្រើនជាងមួយពាន់លានដង។ មកទល់សព្វថ្ងៃ ចំនួនអ្នកចូលទស្សនាបានកើនជាង 2ពាន់ 7 រយលានដងឯណោះ និងនៅតែបន្តកើនឡើង។
គួរកតសម្គាល់ថា YouTube បានក្លាយជាប្រភពចំណូលដ៏ធំមួយរបស់ម្ចាស់វីដេអូល្បីៗ ក្នុងនោះមាន Account ដែលមានឈ្មោះ ថា PewDiePie មានអ្នកតាមដាន (Subscribers) ដល់ទៅជាង 50 លាននាក់នៅជុំវិញពិភពលោក។
គិតជាមធ្យម ក្នុងមួយខែៗ មានអ្នកចូលទស្សនាវីដេអូក្នុង YouTube ប្រមាណ ជាង 1ពាន់លានអ្នក។ ហើយស្ថិតិកាលពី ឆ្នាំ 2012 បង្ហាញថា ក្នុងមួយថ្ងៃៗមានការទស្សនាវីដេអូដល់ទៅជាង 4ពាន់លានដង។
រឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បើសិនជាយើងចង់ទស្សនាគ្រប់វីដេអូទាំងអស់នៅក្នុង YouTube យើងត្រូវចំណាយ ពេលដល់ទៅជាង 1 ពាន់ 7 រយឆ្នាំឯណោះ ឬអាចច្រើនជាងនេះដោយសារចំនួនវីដេអូមានការកើនឡើងរាល់ថ្ងៃ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហុងស៊ុយផ្ទុកទ្រព្យដ៏ធំរបស់មនុស្ស គឺស្ថិតនៅលើផ្នែកទាំង ៣ នេះនៃរាងកាយ
លោក គួច ខេវីន គោរពអរគុណដល់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានរំលើកបើកកកាយនូវអំពើដែលមិនថ្លៃថ្នូររបស់អ្នកលក់ឡេ
កងរាជអាវុធហត្ថ ជម្រាបជូនព័ត៌មានបន្ថែម អំពីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥
យោបល់ទាំងអស់ (0)