TNAOT News

· 2020-05-05

អាមេរិក នឹងមានអ្នកស្លាប់ដោយកូវីដ១៩ រហូតដល់៣ពាន់នាក់ក្នុងមួយថ្ងៃ

#COVID-19# #អ្នកស្លាប់# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម#

6595

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ​ បានប្រ​កាស​ថា​ អាចនឹងមានអ្នកស្លាប់ដល់ទៅ​៣ពាន់នាក់ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០។  ការលើកឡើងខាងលើ ក្រោយពេលអាមេរិក រៀបចំគម្រោង​រស់នៅ​ជាមួយ​កូវីដ​១៩ ។

តាមតួលេខព្យាករណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក បានបញ្ជាក់ថា ចំនួនអ្នកឆ្លង និងស្លាប់នៅតែបន្តកើនឡើង ក្នុងខែមិថុនា ឆ្នាំ​២០២០។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង​ ចាប់ពីថ្ងៃទី​១ ខែមិថុនា អាចនឹងមានអ្នកឆ្លង នៅអាមេរិក កើនឡើង ២សែននាក់​ក្នុងមួយ​ថ្ងៃ។ ចំណែកអ្នកស្លាប់វិញក៏កើនឡើង ដល់ទៅ​៣ពាន់នាក់ ក្នុងមួយថ្ងៃនោះដែរ​។ ចំនូនអ្នកឆ្លងថ្មីនៅអាមេរិក កាលពីខែមេសា មានដល់​៣​ម៉ឺន​នាក់​ក្នុងមួយថ្ងៃ និងអ្នកស្លាប់ ចាប់ពី​១៥០០ដល់​២០០០នាក់ ក្នុងមួយថ្ងៃ។

គិតដល់យប់ថ្ងៃទី​៤ ខែឧសភា អាមេរិកមានអ្នកឆ្លងជាង ១,២លាននាក់ និងស្លាប់​ជាង​៦៩៣០០ នាក់ ។ បើតាមការព្យាករណ៍ នឹងមានអ្នកស្លាប់កើនឡើងពី​១សែននាក់ ដល់​២សែននាក់ ។

ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន បង្ហាញក្តីបារម្ភថា​ នឹងមានពលរដ្ឋអាមេរិក​យ៉ាងតិច​១សែននាក់ស្លាប់ដោយកូវីដ​១៩ ។ ប៉ុន្តែ​លោកជឿជាក់ថា នៅចុងឆ្នាំ​២០២០នេះ អាមេរិកនឹងមានវ៉ាក់សាំងប្រឆាំងកូវីដ​១៩។

សារព័ត៌មាន​រ៉យទ័រ នៅថ្ងៃទី ៤ខែមេសា បានដកស្រង់សម្តី ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា នៅចុងឆ្នាំ​២០២០នឹងមាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ប៉ុន្តែក៏មានពលរដ្ឋអាមេរិក ជាង​១សែននាក់បានស្លាប់ផងដែរ៕ ប្រែសម្រួលដោយ៖​MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស