TNAOT News
· 2020-05-05
ទោះពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ ក៏កម្ពុជាអាចនាំចេញម្រេចទៅទីផ្សារអន្តរជាតិជាង២.២៥២តោនដែរ
#នាំចេញ# #កសិកម្ម# #សង្គម# #ម្រេច# #នាំកសិផលចេញ#
6209
ភ្នំពេញ៖ ទោះពិភពលោកកំពុងរងការរាតត្បាតវីរុសកូវីដ១៩ យ៉ាងណាក្ដី ក៏កម្ពុជាអាចនាំចេញម្រេចបាន ២.២៥២តោនដែរ នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះ។ នេះបើយោតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដកស្រង់ចេញពី AKP។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលម្រេចកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ ១៣ ប្រទេស ។ ដោយគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលម្រេចចំនួន ២.២៥២ តោន ទៅកាន់ទីផ្សារនៅប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិក រុស៊្សី អង់គ្លេស ឥណ្ឌា បេឡារុស និងកូរ៉េ។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ ម្រេចកំពតត្រូវបានគេទទួលស្គាល់ទាំងតម្លៃ និងគុណភាព ប៉ុន្តែក្រៅពីខេត្តកំពត ក៏មានតំបន់ជាច្រើនទៀតកំពុងដាំម្រេច ហើយក៏មានជនជាតិជប៉ុនមកវិនិយោគដាំម្រេចនៅខេត្តកោះកុង ដើម្បីនាំចេញទៅកាន់ទីផ្សារជប៉ុនផងដែរ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើការឈប់ផឹកកាហ្វេពិតជាធ្វើឱ្យអ្នកឈឺក្បាលមែនទេ?
ក្នុងផ្ទះមាន ៣ យ៉ាងនេះពេញលេញ ជាសញ្ញាសម្បូរសប្បាយ កើនលាភកើនទ្រព្យ គ្រួសារកក់ក្ដៅ មានសុភមង្គល
ធ្វើជាមនុស្ស បើមិនចង់មានសម្ពាធ ត្រូវរៀនសូត្រពីចំណុចសំខាន់ទាំង៣នេ
ក្នុងរឿងទាំង ៤ នេះ បើអាចកុំជួយឱ្យសោះ ជួយកាន់តែច្រើនកាន់តែខុស អាចនឹងត្រូវគេស្អប់កាន់តែខ្លាំង
យោបល់ទាំងអស់ (0)