TNAOT News

· 2020-05-05

កូវីដ​១៩ ៖ ទូទាំងពិភពលោកកើនជាង៣,៥ លាននាក់ ខណៈចិន​មានតែ​១ករណីឆ្លងថ្មី

#ពិភពលោក# #COVID-19# #សុខភាព# #ចិន# #ជំងឺ# #ករណីឆ្លង#

11155

ចិន​មានឆ្លងថ្មី​តែមួយករណី​ប៉ុណ្ណោះ កាលពីថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២០ ​ត្រូវបានកត់ត្រា គឺធ្លាក់ចុះ​ប្រៀបធៀបពីមួយថ្ងៃមុននេះ ។ 

តាមការចេញផ្សាយ​របស់​អាជ្ញាធរ​សុខភាពជាតិ​ចិន​នៅថ្ងៃទី​៥ ខែឧសភា បញ្ជាក់ថា ចិន​បានកត់ត្រាថ្មី ករណីឆ្លងកូវីដ​១៩ នៅក្នុងប្រទេសនេះ មានតែ​មួយ​ករណីប៉ុណ្ណោះ ធ្លាក់ចុះ​ពី​៣ករណី ដែលបានកត់ត្រា​មួយថ្ងៃមុននេះ ។ 

គណៈកម្មការសុខភាពជាតិ​​ចិន​អះអាងថា មួយករណីនេះសោត មកពីប្រភព​ខាងក្រៅ​ថែមទៀត ។ ប្រភពបន្តថា​ អ្នកជាសះស្បើយថ្មី​ មាន​១៥នាក់ កាលពីថ្ងៃទី៤ ខែឧសភា គឺច្រើន​ជាង​កាលពីមួយថ្ងៃមុននេះ​២នាក់ ។ 

គួរបញ្ជាក់ថា នៅក្នុងប្រទេសចិន​មាន​អ្នកឆ្លងកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19) សរុប ៨២ ៨៨១ នាក់ ក្នុងនោះ​បាត់បង់ជីវិត​នៅទ្រឹងចំនួន ៤ ៦៣៣នាក់ដដែល មិនមានករណីស្លាប់ថ្មីទៀតទេ ។ 

គួរជម្រាបជូនថា កូវីដ១៩ នៅទូទាំងពិភពលោក​ គិតត្រឹមថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២០ របស់ប្រភព wikipedia បញ្ជាក់ថា បានឆ្លង​លើមនុស្សជុំវិញពិភពលោកជាង ៣,៥ លាននាក់ ក្នុងនោះបាត់បង់ជីវិត ២៥១ ០៥៩ នាក់ និង ១ ១៦២ ២៧៩ នាក់ជាសះស្បើយ ។ វីរុសនេះ​បានឆ្លងរាលដាល​នៅដែនដី និងប្រទេស​ចំនួន​២២៧ ជុំវិញពិភពលោក ៕ ប្រែសម្រួលដោយៈ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស