TNAOT News

· 2020-05-05

ក្រុមហ៊ុនអាកាសចរណ៍​ Air Canada ​ប្រកាសខាតបង់ទឹកប្រាក់​៧០០លានដុល្លារ ក្នុងរយ:ពេល៣ខែ

#COVID-19# #​ Air Canada# #អាជីវកម្ម# #ក្រុមហ៊ុនអាកាសចរណ៍# #ខាតបង់# #សង្គម# #កាណាដា# #ប្រាក់ចំណូល#

1100

នៅក្នុងសេចក្តីប្រកាស អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍​ Air Canada លោក Calin Rovinescu បានបញ្ជាក់ថា «យើងកំពុងស្ថិត នៅក្នុង​ដំណាក់កាលដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​ នៃអាកាសចរណ៍ស៊ីវិល។

កាលពីថ្ងៃទី​៤ ខែឧសភា ក្រុមហ៊ុននេះបានប្រកាសខាតបង់ប្រាក់ រហូតដល់ទៅ​១ពាន់លានកាណាដា CAD (ប្រមាណ៧១០លានដុល្លារ​អាមេរិក) ដោយសារតែការផ្អាកហោះហើរ​ បណ្តាលមកពីកូវីដ​១៩។

ក្នុងរយៈពេល​៣ខែ ដើមឆ្នាំ​២០២០ ​ក្រុមហ៊ុនអាកាសចរណ៍​ Air Canada ​ខាតបង់ទឹកប្រាក់ ១០៤៩ លានដុល្លារកាណាដា ។ ក្នុងរយៈដូចគ្នា នៅក្នុងឆ្នាំ​២០១៩ ក្រុមហ៊ុនទទួលបានប្រាក់ចំណូល​​៣៤៥លានដុល្លារកាណដា ។

លោក Calin Rovinescu អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបញ្ជាក់ថា «យើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏អាក្រក់បំផុត ក្នុង​ប្រវត្តិសាស្ត្រ ដោយសារតែច្បាប់បិទទ្វារប្រទេស កាណាដា និងប្រទេសជាច្រើន នៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់ឆ្លងកូវីដ១ »។ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍​នានា នៅលើពិភពលោក ក៏រងផលប៉ះពាល់ដូចគ្នានេះដែរ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស