TNAOT News

· 2020-05-05

តារាចម្រៀង ម៉ង់ ចាន់កញ្ញា កំពុងរៀនជំនាញពិសេសមួយមុខបន្ថែមទៀតក្នុងវិស័យសិល្បៈ

#តារាចម្រៀង# #ម៉ង់ ចាន់កញ្ញា# #Cambodian Idol​# #កម្សាន្ត# #តារាខ្មែរ#

9044

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថា បេក្ខនារី ម៉ង់ ចាន់កញ្ញា អាចរាប់ចាត់ទុកគឺជើងខ្លាំងមួយរូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនរូបផ្សេងទៀត ដែលអាចឈានចូលមកដល់វគ្គ Live Show ក្នុងសប្តាហ៍ទី៧ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូលកាលទីពីរ។

ប៉ុន្តែអ្វីដែលកាន់តែគួរអោយចាប់អារម្មណ៏នោះគឺ តារាចម្រៀងពោលពេញដោយពហុជំនាញរូបនេះ គឺនាងកំពុងរៀនជំនាញបញ្ចូលសំឡេងបន្ថែមមួយមុខទៀត ធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងមិនត្រឹមតែចេះច្រៀងតែមួយមុខនោះទេ ថែមទាំងអាចបញ្ចូលសម្លេងតាមចរិតតួអង្គបានច្រើនផងដែរ។

ជាមួយគ្នានេះដែរ មហាជននិងអ្នកគាំទ្ររបស់នាងនៅពុំទាន់ដឹងថា តើកញ្ញា ម៉ង់ ចាន់កញ្ញា កំពុងត្រៀមចាប់យកអាជីពបញ្ចូលសំឡេងបន្ថែមទៅថ្ងៃមុខឫមួយយ៉ាងណានោះទេ ស្របពេលអាជីពជាតារាចម្រៀងរបស់នាងកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស