TNAOT News

· 2020-05-05

កូវីដ​១៩ ខាតបង់ការងារគិតជាទឹកប្រាក់​ប្រហែល ២,៧ ពាន់ពាន់លានដុល្លារ

#COVID-19# #អាជីវកម្ម# #សង្គម# #ការងារ# #ការខាតបង់#

960

ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ជំងឺរាតត្បាតកូវីដ​១៩ បានធ្វើឲ្យការងារជាង១០០លាន​នាក់ ជាពិសេសនៅក្នុងការវិស័យធ្វើដំណើរ និងទេសចរណ៍​នៅទូទាំងពិភពលោក ​រងនូវហានិភ័យ​ និងការគំរាមកំហែង ។ 

ប្រភព Arirang បានផ្សាយថា យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក បានបញ្ជាក់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ថា​ការងារដែលប្រថុយប្រថានទាំងនោះ គឺជិត ៧៥ លាននាក់ ស្ថិតនៅក្នុងប្រទេស​ G20 ។ 

ការសិក្សាស្រាវជ្រាវនេះ​បានរកឃើញថា ការងាររាប់លានត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ។ 

ការសិក្សាបង្ហាញទៀតថា ការខាតបង់ធំបំផុតគឺនៅប្រទេសតំបន់អាស៊ី មានជាង ៦៣ លាននាក់ និងនៅអាមេរិកជាង ១៤ លានការងារ ។ 

ការខាតបង់គិតជាទឹកប្រាក់​ត្រូវបានគេព្យាករថា មានប្រហែលរហូតដល់ ២,៧ ពាន់ពាន់លានដុល្លារអាមេរិក ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស