SaroeunPheara

· 2020-05-05

Xavi ថា Messi អាចលេងបាល់រហូតដល់មានអាយុ ៤០ ឆ្នាំទៀតក៏គ្មានបញ្ហាដែរ

#Xavi# #កីឡា# #Al Sadd# #លេងបាល់# #បាល់ទាត់អន្តរជាតិ#

2350

អតីតកីឡាករក្លិប Barcelona លោក Xavi ដែលបច្ចុប្បន្នក្លាយជាគ្រូបង្វឹករបស់ក្លិប Al Sadd បាននិយាយថា កីឡាករ Lionel Messi អាចមានសមត្ថភាពលេងបាល់ទាត់ជាច្រើនឆ្នាំទៅមុខទៀតដោយមិនមានបញ្ហាអ្វីនោះទេ។

Xavi ធ្លាប់ជាមិត្តរួមក្រុមរបស់ Messi ក្នុងអំឡុងពេលដែលលោកលេងឱ្យ Barcelona មុនពេលដែលលោកផ្លាស់ទៅលេងឱ្យក្រុមបាល់ទាត់ Al Sadd នៅក្នុងឆ្នាំ២០១៥ ក្រោយមកលោកក៏បានក្លាយជាគ្រូបង្វឹកនៅក្លិបនេះតែម្តង។ ក្នុងអំឡុងពេលលោកនៅជាកីឡាកររបស់ Barcelona ពានរង្វាន់ច្រើនណាស់ដែលអតីតខ្សែបម្រើក្រុមជម្រើសអេស្ប៉ាញរូបនេះធ្លាប់ឈ្នះជាមួយ Messi។

ក្នុងកិច្ចសន្ទនាមួយនៅលើប្រព័ន្ធ Instagram ជាមួយ Samuel Eto'o ដែលជាអតីតកីឡាកររបស់ Barcelona ផងដែរនោះ លោក Xavi បានលួចនិយាយដើម Messi ថា៖ "គាត់(Messi) ថែរក្សាខ្លួនបានល្អណាស់ សុខភាពរបស់គាត់នៅរឹងមាំ ខ្ញុំគិតថាគាត់អាចនៅបន្តលេងបាល់រហូតដល់អាយុ ៣៩ ទៅ ៤០ ឆ្នាំទៀតឯណោះ។ ខ្ញុំជឿជាក់ថា គាត់នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ឱ្យប្រទេស អាហ្សង់ទីន នៅ កាតា"។

បច្ចុប្បន្ន Messi មានវ័យ ៣២ ឆ្នាំ រកបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២២ ប្រកួត និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី(Assists) ចំនួន ១២ លើកផងដែរ នៅក្របខណ្ឌ La Liga របស់ប្រទេស អេស្ប៉ាញ ក្នុងរដូវកាលនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស