TNAOT News
· 2020-05-05
ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាមានទីផ្សារដល់ប្រទេសរុស្ស៊ី
#អាជីវកម្ម# #ប្រទេសរុស្ស៊ី# #សង្គម# #គ្រាប់ស្វាយចន្ទី# #ទំនិញនាំចេញ#
1861
ភ្នំពេញ៖ រុស្ស៊ីត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអះអាងថា នៅក្នុងបញ្ជី នៃប្រទេសដែលបានទទួលទិញផលិតផលកសិកម្មពីកម្ពុជាមួយចំនួន នៅក្នុងនោះគឺមានគ្រាប់ស្វាយចន្ទី។
តាមរបាយការណ៍លទ្ធផល នៃការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០បានឱ្យដឹងថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគឺមានចំនួនសរុប ១៨៦.២០៥តោន ។
របាយការណ៍ដដែលបានបន្តថា ផលិតផលជាគ្រាប់ស្វាយចន្ទីដែលកម្ពុជានាំចេញនោះ គឺទៅកាន់គោលដៅចំនួន៥ រួមមាន វៀតណាម ជប៉ុន រុស្ស៊ី ចិន និង ដែនដីកោះហុងកុង ។ ក្នុងនោះ គេមិនដឹងថា តើរុស្ស៊ីបាននាំចូលផលិតផលជាគ្រាប់ស្វាយចន្ទីនៅក្នុងបរិមាណប៉ុន្មាននោះទេ គ្រាន់តែដឹងថា រុស្ស៊ីគឺនៅក្នុងចំណែកនៃការនាំចេញសរុបប្រមាណជា ១៨៦.២០៥តោន៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អូស្ត្រាលី ៖ ការប្រែពណ៌ ដូចប្រឡាក់ឈាម ដ៏ធំនៅលើថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលី រងផលប៉ះពាល់ យ៉ាងខ្លាំង
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន
Ms Luu Thi Huyen a young teller of Guangxi’s stories
បម្រាម ៤ យ៉ាង ដែលអ្នកមិនគួរប្រព្រឹត្តក្រោយវ័យកណ្តាល ដើម្បីជៀសវាងការរស់នៅយ៉ាងវេទនា
យោបល់ទាំងអស់ (0)