មេដឹកនាំប្រឆាំង​នៅប៉េរូ រួចផុតពីពន្ធនាគារ

TNAOT 2020-05-05 13:59:34
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រភពព័ត៌មាន France 24 ផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា មេដឹកនាំប្រឆាំង​របស់ប្រទេសប៉េរូ លោកស្រី Keiko Fujimori ត្រូវបាន​ដោះលែង​ កាលពីថ្ងៃទី៤ ខែឧសភា បន្ទាប់ពីការឃុំ​ខ្លួន​បណ្តោះអាសន្ន​ ១៥ខែ ហើយអនុវត្តទោសបាន​៣ខែ ក្រោមបទ​ចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ ។ 

ថ្លែងនៅលើបណ្តាញសង្គមធ្វីធើ មេបក្សប្រឆាំងរូបនេះ​ ​បានបញ្ជាក់ថា លោកស្រីនឹង​ទៅកាន់មន្ទីរពេទ្យ​ ដើម្បីធ្វើតេស្តវីរុស​កូវីដ​១៩ មុន​ពេល​ទៅកាន់លំនៅឋាន​របស់ខ្លួន ។ គាត់បានចាកចេញពីមន្ទីរឃុំខាំង​ នៅរដ្ឋធានី Lima ដោយពាក់ម៉ាស់ ហើយនិងស្រោមដៃពណ៌ស ។ 

កាលពីបួនថ្ងៃមុននេះ តុលាការ​បាន​កំណត់​ឲ្យអ្នកស្រីបង់ប្រាក់​ ប្រហែល ២០ ០០០ ដុល្លារ​ ដើម្បីបាននៅក្រៅឃុំ ។ មេបក្សប្រឆាំងរូបនេះ បច្ចុប្បន្ន​មានអាយុ​៤៤ឆ្នាំ ។ 

អ្នកស្រី​បាន​ស្នើ​ការដោះលែង ដោយភ័យខ្លាចថា អាចនឹងឆ្លងវីរុស​កូវីដ​១៩​ នៅក្នុងពន្ធនគារ Chorrillos ដែលជាទីសម្រាប់ឃុំខ្លួន​អ្នកទោស​ស្ត្រី ។ 

អ្នកស្រីបានជាប់ពន្ធនាគារ កាលពីខែខែមករា​ ឆ្នាំ២០២០ គឺរយៈពេលតែពីរខែប៉ុណ្ណោះ បន្ទាប់ពីការដោះលែង​ពីការឃុំខ្លួន​បណ្តោះ​អាសន្ន​១៣ខែ កាលពីគ្រាមុនមុន ។

នៅពេលដែលអ្នកស្រីជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសប៉េរូនោះ លោកស្រី Fujimori ត្រូវគេចោទប្រកាន់ថា បានទទួលយកថវិកាចំនួន ១,២ លានដុល្លារ ជាមូលនិធិខុសច្បាប់ ផ្តល់ដោយក្រុមហ៊ុនសាងសង់ដ៏ធំរបស់ប្រេស៊ីល Odebrecht ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១១ ។ ការបោះឆ្នោតនោះ គណបក្សរបស់អ្នកស្រី​មិនទទួលបានជោគជ័យនោះទេ ។

ក្រុមហ៊ុន Odebrecht ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ មានលក្ខណៈធំទូលំទូលាយហើយបានសារភាពថា ខ្លួនបានបង់ប្រាក់សំណូករាប់រយលានដុល្លារដើម្បីឈ្នះកិច្ចសន្យាយ៉ាងជូរចត់នៅក្នុងប្រទេសចំនួន១២ ។

ក្រុមហ៊ុនបាននិយាយថា យ៉ាងហោចណាស់ប្រាក់ចំនួន ២៩ លានដុល្លារត្រូវបានបង់ទៅឱ្យក្រុមមន្រ្តីប៉េរូ ពីឆ្នាំ ២០០៤ រួមទាំងសូកប៉ាន់អតីតប្រធានាធិបតី ៤ នាក់ផងដែរ ដូចជា Alejandro Toledo, Ollanta Humala, Pedro Pablo Kuczynski និងចុងលោកប្រធានាធិបតី Alan Garcia ដែលបានជាប់ទាក់ទងនឹងរឿងអាស្រូវនេះ ។

ទូរទស្សន៍ប៉េរូ បានផ្សព្វផ្សាយរូបភាពឃើញបុគ្គលិកមន្ទីរពិសោធន៍ឯកជនមួយ កំពុងរង់ចាំនៅខាងក្រៅផ្ទះរបស់អ្នកស្រីមេបក្សប្រឆាំង ដើម្បីធ្វើតេស្តអ្នកស្រីរកវីរុសកូវីដ១៩ ។

អ្នកស្រីត្រូវបានគេហាមឃាត់មិនឱ្យរស់នៅក្នុងផ្ទះតែមួយ ជាមួយប្តីជនជាតិអាមេរិក គឺលោក Mark Villanella នោះឡើយ ខណៈ​ប្តីគាត់កំពុងស្ថិតក្នុងការស៊ើបអង្កេត ក្នុងករណីពុករលួយដូចគ្នានេះដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • រឿងរ៉ាវខ្លះៗនៃឡានកាត់ត

    Naklork IT 3523 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿងរ៉ាវខ្លះៗនៃឡានកាត់ត

    Naklork IT 3523 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿងរ៉ាវខ្លះៗនៃឡានកាត់ត

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • កាហ្វេស្ងប់ស្ងាត់ នាជាយក្រុងភ្នំពេញ | បុត្រកាហ្វេ

    escapeM 8251 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កាហ្វេស្ងប់ស្ងាត់ នាជាយក្រុងភ្នំពេញ | បុត្រកាហ្វេ

    escapeM 8251 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កាហ្វេស្ងប់ស្ងាត់ នាជាយក្រុងភ្នំពេញ | បុត្រកាហ្វេ

    escapeM 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អ្នកជំនាញមើលឃើញថា អាមេរិកតែងតែបន្សល់ទុកអាវុធ នៅក្នុងប្រទេស ដែលខ្លួនបង្កសង្គ្រាម

    Pengleng 207 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ្នកជំនាញមើលឃើញថា អាមេរិកតែងតែបន្សល់ទុកអាវុធ នៅក្នុងប្រទេស ដែលខ្លួនបង្កសង្គ្រាម

    Pengleng 207 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ្នកជំនាញមើលឃើញថា អាមេរិកតែងតែបន្សល់ទុកអាវុធ នៅក្នុងប្រទេស ដែលខ្លួនបង្កសង្គ្រាម

    Pengleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • គ្រោះថ្នាក់ណាស់! ប្រព័ន្ធភាពស៊ាំ រាងកាយនឹងចុះខ្សោយ បើមិនចោលទម្លាប់ ៥នេះ

    Minjo Kim 61 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គ្រោះថ្នាក់ណាស់! ប្រព័ន្ធភាពស៊ាំ រាងកាយនឹងចុះខ្សោយ បើមិនចោលទម្លាប់ ៥នេះ

    Minjo Kim 61 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គ្រោះថ្នាក់ណាស់! ប្រព័ន្ធភាពស៊ាំ រាងកាយនឹងចុះខ្សោយ បើមិនចោលទម្លាប់ ៥នេះ

    Minjo Kim 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប