TNAOT News
· 2020-05-05
អូស្រ្ដាលីខាតបង់សេដ្ឋកិច្ច៤ពាន់លានដុល្លារ ក្នុង១សប្ដាហ៍ ដោយសារកូវីដ១៩
#COVID-19# #អូស្រ្ដាលី# #អាជីវកម្ម# #ខាតបង់# #សង្គម# #បិទប្រទេស#
2185
ការបិទប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩នេះ កំពុងតែធ្វើឲ្យអូស្ដ្រាលី ប្រឈមនឹងការខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្នុងមួយសប្ដាហ៍ ត្រូវខាតអស់៤ពាន់លានដុល្លារអូស្រ្ដាលី ឬស្មើនឹង២,៥ពាន់លានដុល្លារអាមេរិក។
បើគិតត្រឹមវេលារសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ប្រទេសអូស្រ្ដាលី មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៦៨៤៧នាក់ ក្នុងនោះស្លាប់៩៦នាក់ និងជាសះស្បើយ ៥៨៨៦នាក់។ ដោយសារតែបញ្ហានេះ ទើបអាជ្ញាធរអូស្រ្ដាលីបានបិទប្រទេស ដើម្បីជាវិធានការទប់ស្កាត់ កុំឲ្យមេរោគដ៏កាចសាហាវនេះរាតត្បាតបន្ដទៀត។
បើយោងតាមតួលេខរបស់ប្រទេសអូស្រ្ដាលី ចេញផ្សាយ នៅថ្ងៃទី៥ ខែឧសភា បានឲ្យដឹងថា ការបិទប្រទេសនេះ កំពុងតែធ្វើឲ្យ អូស្រ្ដាលី ខាតបង់សេដ្ឋកិច្ច ៤ពាន់លានដុល្លារអូស្រ្ដាលី ជារៀងរាល់សប្ដាហ៍។ រីឯបុគ្គលិក និងកម្មកររាប់លាននាក់ បានបាត់បង់ការងាររបស់ពួកគេផងដែរ។ ប៉ុន្ដែនៅពេលនេះ អូស្រ្ដាលីក៏កំពុងតែទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការរីករាលដាលនៃកូវីដ១៩ មានករណីថ្មីតែមួយ ឬក៏សូន្យករណី នៅតាមតំបន់ជាច្រើនទៀត។
ទោះជាយ៉ាងណា លោក Joshden Frydenberg ប្រធានធនាគារអូស្រ្ដាលី បានថ្លែងថា ការរឹតត្បិតលើចលនា និងការប្រមូលផ្តុំ ដែល ត្រូវ បានរៀបចំឡើង ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺនេះ ក៏កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។
លោក Josh Frydenberg បានបញ្ជាក់ថា ការរឹតបន្ដឹងនេះ នៅតែមានជាច្រើនសប្ដាហ៍បន្ថែមទៀត។ ប៉ុន្ដែករណីនេះបានធ្វើឲ្យអូស្រ្ដាលី ខាតបង់សេដ្ឋកិច្ច ៤ពាន់លានដុល្លារអូស្រ្ដាលី ដោយសារការបន្ថយនូវសកម្មភាពសេដ្ឋកិច្ច ការកាត់បន្ថយនូវការប្រមូលផ្ដុំកម្លាំងពលកម្ម បន្ថយនូវសកម្មភាពផលិត និងការប្រើប្រាស់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump អញ្ជើញលោក Biden ឲ្យឡើងតទល់គ្នា «ពេលណាក៏បាន» ក្រោយឈ្នះ Super Tuesday
មនុស្សស្រីរៀបការអាយុតិច ព្រោះរំពឹងប្ដីចិញ្ចឹម និងទ្រព្យឪពុកម្ដាយ តែមនុស្សស្រីអាយុច្រើនហើយ នៅមិនទាន់រៀបការ មានន័យថា នាងពឹងខ្លួនឯងច្រើនជាង
រឿងប្រលោមលោក រឿងនិស្ស័យស្នេហ៍កម្ម ភាគ៧
មេបញ្ជាការកងទ័ពស៊ូដង់ ជំរុញឲ្យមានសមាជិកភាពឡើងវិញនៅក្នុងសហភាពអាហ្វ្រិក
យោបល់ទាំងអស់ (0)