ពលរដ្ឋមួយចំនួននៅមិនទាន់ដឹងច្បាស់ ពីការរឹតបន្តឹងច្បាប់ចរាចរណ៍

TNAOT News 2020-05-05 17:11:00
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ទោះបីជាមានការផ្សព្វផ្សាយយ៉ាងច្រើនលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងបណ្តាញសង្គមហ្វេសប៊ុកក៏ដោយ ប្រជាពលរដ្ឋមួយចំនួននៅតែមិនបានដឹងពីការឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកវរសេនីយ៍ទោ អ៉ឹម សុខុម ទទួលបន្ទុកផ្នែកអន្តរាគមន៍ខណ្ឌសែនសុខបានដឹងថា បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីប្រកាស ជាផ្លូវការមួយស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាសាធារណៈចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកគឺ ត្រូវអនុវត្តធ្វើដោយគ្មានថ្ងៃកំណត់។

លោកវរសេនីយ៍ទោ អ៉ឹម សុខុម បានបន្តទៀតថា បណ្តាញព័ត៌មានទាំងអស់ ទាំងទូរទស្សន៍ គេហទំព័រហ្វេសប៊ុក បានធ្វើការផ្សព្វផ្សាយជាហូរហែ គិតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹងមួយចំនួនធំ ដោយឡែកនៅតែមួយចំនួនតូចតែប៉ុណ្ណោះ គាត់នៅតែល្មើសភាគច្រើនម៉ូតូ ដោយគាត់មិនបានពាក់មួកសុវត្ថិភាព ដាក់កញ្ចក់ ឬពាក់ខ្សែក្រវ៉ាត់ក អោយបានត្រឹមត្រូវ។ 

លោកសង្ឃ ស៊ីម រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានឲ្យដឹង ថាកន្លងមកគាត់មិនបានទទួលដំណឹង ពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ថ្មីនេះ ទេដោយសារគាត់នៅតែក្នុងចំការនៅ ឯខេត្តទើបថ្ងៃនេះគាត់មកលេងផ្ទះ ត្រូវសមត្ថកិច្ចផាកពិន័យតែម្ដងដោយគាត់មិនបានពាក់មួកសុវត្ថិភាព។

ចំណែក លោក ធារិទ្ធ ស្នាក់មកពីប៉ោយប៉ែតបានឲ្យដឹងដែរថា កាលពីខែមេសា គាត់ក៏បានទទួលដំណឹងទាក់ទងសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែរ តែដោយសារនៅឆ្ងាយ ក៏លោកធារិទ្ធ បានមកបំពេញភារកិច្ចមួយថ្ងៃពេញដើម្បីធ្វើស្លាកលេខយានយន្ត។ លោកបាន បន្តទៀតថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះល្អ ព្រោះអាចកាត់បន្ថយប្រជាពលរដ្ឋធ្វើដំណើរនៅពេលបច្ចុប្បន្ននេះមានជំងឺកូវីដផង។  

ដោយឡែកយុវជន សោម សិលា វ័យ២០ឆ្នាំ បានប្រាប់ថា ទោះត្រូវបានសមត្ថកិច្ចឃាត់ម៉ូតូ ទុកមិនឱ្យទៅមុខ ដើម្បីធ្វើការផាកពិន័យក៏ដោយ។ សិលាបានបញ្ជាក់ដោយទឹកមុខរីករាយថា គាត់ពិតជាខុស មែនព្រោះតែគាត់បាន កែច្នៃកញ្ចក់ដាក់ដៃចង្កូត ខុសបច្ចេកទេស ទើបប៉ូលីសហៅ ​ តែយុវជនវ័យក្មេងរូបនេះថា វាជាស្តាយបែបយុវវ័យ ខ្ញុំស្រឡាញ់បែបហ្នឹង។  

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ សមត្ថកិច្ចនឹងផ្តោតលើយានយន្តដែលប្រព្រឹត្តល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាការត្រួតពិនិត្យទូទៅដូចជាការត្រួតពិនិត្យរដ្ឋបាលនោះទេ។ ករណីល្មើលទាំងនេះរួមមាន ពីចំណុចសំខាន់ៗដូចខាងក្រោម

ទី១ ចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរ៉ឺម៉ក និងម៉ូតូកង់បួន

-     មិនពាក់មួកសុវត្ថិភាព ៦០ ០០០រៀល

-     មិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍ ១០០ ០០០ រៀល

-     ល្មើសក្នុងការបត់ ការវ៉ាជែង ១០០ ០០០ រៀល

-     ការដឹកលើសចំណុះ ១០០ ០០០ រៀល

-     ស្រវឹង ២៥០ ០០០ រៀល ទៅ ១ ០០០ ០០០ រៀល (តាមកម្រិតជាតិអាល់កុល)

-     គ្មានផ្លាកលេខ ១២០ ០០០ រៀល

-     ទូរស័ព្ទពេលបើកបរ ៨០ ០០០ រៀល (ប្រើបាន តែប្រើខ្សែភ្ជាប់សម្លេង)

ទី២ ចំពោះយានយន្តធុនស្រាល និងយានយន្តធុនធ្ងន់

-     ល្មើសល្បឿន ១២០ ០០០ ដល់ ៦២៥ ០០០ រៀល (តាមល្បឿន + ប្រភេទយាន)

-     ស្រវឹង ៤០០ ០០០ ដល់ ៤ ០០០ ០០០ រៀល (តាមអាល់កុល + ប្រភេទយាន)

-     គ្មានប័ណ្ណបើកបរ ១២០ ០០០ រៀល ដល់ ២ ៤០០ ០០០ រៀល (តាមប្រភេទយាន)

-     មិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍ ១៥០ ០០០ ដល់ ៣០០ ០០០ រៀល (តាមប្រភេទយាន)

-     ល្មើសក្នុងការបត់ ការវ៉ាជែង ១៥០ ០០០ ដល់ ៣០០ ០០០ រៀល (តាមប្រភេទយាន)

-     មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៧៥ ០០០ ដល់ ៣០០ ០០០ រៀល (តាមប្រភេទយាន)

-     ការដឹកលើសចំណុះ ១៥០ ០០០ ដល់ ៣០០ ០០០ រៀល (តាមប្រភេទយាន)

-     គ្មានផ្លាកលេខ ឬប័ណ្ណសម្គាល់យាន ១ ២០០ ០០០ ដល់ ២ ៤០០ ០០០ (តាមប្រភេទយាន)

-     ទូរស័ព្ទពេលបើកបរ ១២០ ០០០ ដល់ ២២៥ ០០០ រៀល (តាមប្រភេទយាន) បើបានលុះត្រាតែប្រើខ្សែភ្ជាប់សម្លេង៕ ដោយ៖ ផេង ភាព  

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    Phanu 2888 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    Phanu 2888 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    Phanu 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Kim Kardashian Rolls ក្នុងរឿង "Tailor-Made" Cadillac Escalade វាជាសម្រស់ដ៏អស្ចារ្យ

    Naklork IT 2436 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kim Kardashian Rolls ក្នុងរឿង "Tailor-Made" Cadillac Escalade វាជាសម្រស់ដ៏អស្ចារ្យ

    Naklork IT 2436 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kim Kardashian Rolls ក្នុងរឿង "Tailor-Made" Cadillac Escalade វាជាសម្រស់ដ៏អស្ចារ្យ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • និយាយសួស្តីទៅកាន់ Audi RS Q8-S 740-HP ដោយសារតែការរចនាថ្មីមើលសឹងមិនស្គាល់

    Naklork IT 2881 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    និយាយសួស្តីទៅកាន់ Audi RS Q8-S 740-HP ដោយសារតែការរចនាថ្មីមើលសឹងមិនស្គាល់

    Naklork IT 2881 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    និយាយសួស្តីទៅកាន់ Audi RS Q8-S 740-HP ដោយសារតែការរចនាថ្មីមើលសឹងមិនស្គាល់

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • នេះចំណុចពិសេសៗរបស់ BMW Concept XM

    Naklork IT 20 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះចំណុចពិសេសៗរបស់ BMW Concept XM

    Naklork IT 20 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះចំណុចពិសេសៗរបស់ BMW Concept XM

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប