
ANARCHAK
· 2020-05-05
នេះហើយការិយាល័យប្រមុខរដ្ឋសហរដ្ឋអាមេរិច!
#អាមេរិច# #សេតវិមាន# #សង្គម# #ការិយាល័យ# #នយោបាយជាតិ#
10222
ការិយាល័យរាងពងក្រពើ(Oval Office) ដែលស្ថិតនៅក្នុងសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីកន្លែងបំពេញការងារ ប្រចាំថ្ងៃរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិច និងជាទីកន្លែងដែលគាត់ធ្វើការប្រាស្រ័យទាក់ទង និងពិភាក្សាជាមួយប្រមុខ រដ្ឋផ្សេងៗ អ្នកការទូត និងបុគ្គលិករបស់គាត់ជាដើម។
មិនតែប៉ុណ្ណោះវាក៏ជាទីកន្លែងដែលប្រធានាធិបតីធ្វើសេចក្ដីថ្លែងការទៅកាន់សាធារណជនអាមេរិច ក៏ដូចជាពិភពលោក ទាំងមូលតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍និងវិទ្យុ។
ការិយាល័យនេះត្រូវបានសាងសង់ឡើងក្រោមការបង្គាប់របស់អតីតប្រធានាធិបតី វីល្លាម ហូវ៉ាដ ថាហ្វ ក្នុងឆ្នាំ 1909។ វាត្រូវបានគេដាក់ ឈ្មោះថា ការិយាល័យរាងពងក្រពើតាមរូបរាងរបស់វា។ ទំហំរបស់វាគឺ បណ្ដោយប្រវែង 10.9ម៉ែត្រ និងទទឹង 8.8ម៉ែត្រ និងកម្ពស់ 5.6ម៉ែត្រ។
រាងពងក្រពើនេះគឺត្រូវបានកែច្នៃពីរាងមូល ដែលរាងមូលត្រូវបានគេជឿថាតំណាងឱ្យលទ្ធិប្រជាធិបតេយ្យដោយ សារនៅពេលគេឈរជុំគ្នាជា រង្វង់មូល អ្នកទាំងអស់គ្នាមានចម្ងាយស្មើគ្នាទៅកាន់ចំណុចកណ្ដាលដោយពុំមាននរណា មានប្រៀបជាងនរណាឡើយ ពោលគឺស្មើគ្នាទាំង អស់។
នៅពេលចូលកាន់តំណែង ប្រធានាធិបតីនីមួយៗអាចធ្វើការកែច្នៃនិងតុបតែងផ្នែកខាងក្នុងនៃការិយាល័យនេះ ទៅតាម ចំណង់ចំណូលចិត្ត រៀងៗខ្លួន ក៏ប៉ុន្តែគេសង្កេតឃើញថាជាទូទៅមានការតុបតែងមួយចំនួនដែលមិនមានការផ្លាស់ប្ដូរដូច ជា ស៊ុមឡកម្ដៅធ្វើពីថ្មម៉ាប ពណ៌ស ដែលមានតាំងពីឆ្នាំ 1909 ស្លាកសញ្ញាប្រធានាធិបតីនៅលើកម្រាល និងទង់ជាតិ សហរដ្ឋអាមេរិច ព្រមទាំងទង់ប្រធានាធិបតីនៅក្រោយ តុប្រធានាធិបតីផ្ទាល់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ
តើឡេការពារកម្តៅថ្ងៃ ចាំបាច់ប៉ុណ្ណាក្នុងរដូវក្តៅ?
ជឿទេថា មនុស្សបែកគ្នាហើយ អាចត្រឡប់មកជួបគ្នាវិញបាន?
តម្លៃថោក ស្រួលរកទិញ សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោ 10 ដង ជាប់ជាគ្រាប់ធុញ្ញជាតិល្អបំផុតចំពោះសុខភាព
យោបល់ទាំងអស់ (0)