TNAOT News
· 2020-05-06
ក្រុមជ្រុលនិយមនៅវេណេហ្ស៊ុយអេឡា វាយប្រហារផ្តាច់អគ្គិសនីជាតិ
#អគ្គិសនី# #វេណេហ្ស៊ុយអេឡា# #សង្គម# #វាយប្រហារ# #ព័ត៌មានសង្គម#
1624
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Delcy Rodriguez បានប្រកាសថា ក្រុមជ្រុលនិយមបានវាយប្រហារទៅលើប្រព័ន្ធ អគ្គិសនី ជាតិ។ នៅពេលនេះ ក្រសួងគ្រប់គ្រងអគ្គិសនីកំពុងតែខិតខំ ដើម្បីបើកដំណើរការឡើងវិញឲ្យបានឆាប់បំផុត។
កាលពីថ្ងៃទី៥ ខែឧសភា អនុប្រធានាធិបតី លោក Delcy Rodriguez បានចោទប្រកាន់ក្រុមប្រឆាំង បើកការវាយប្រហារលើប្រព័ន្ធអគ្គិសនី បង្កឲ្យរដ្ឋចំនួន១៩ នៅក្នុងប្រទេសនេះមិនមានភ្លើងប្រើប្រាស់។
នេះមិនមែនជាលើកទីមួយឡើយ ដែលដាច់អគ្គិសនីទ្រង់ទ្រាយធំ នៅក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០១៩ ប្រទេសនេះក៏រងការវាយប្រហារជាច្រើនលើកមកលើរោងចក្រអគ្គិសនី បណ្តាលឲ្យប្រព័ន្ធអគ្គិសនីត្រូវកាត់ផ្តាច់ នៅទូទាំងប្រទេស ដោយអូសបន្លាយជាច្រើនថ្ងៃ។
សកម្មភាពខាងលើបានកើតឡើង មួយថ្ងៃ ក្រោយក្រុមសន្តិសុខវេណេហ្ស៊ុយអេឡា បានវាយប្រហារ និងចាប់ខ្លួនក្រុមទាហានស៊ីឈ្នួលប្រដាប់ដោយអាវុធ ប៉ុនប៉ងបង្កអសន្តិសុខ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)