សម្ដេចហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ក្នុងឱកាសបុណ្យវិសាខបូជា ឱ្យជួបតែសេចក្តីសុខគ្រប់ៗគ្នា

TNAOT 2020-05-06 10:30:19
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យសាសនាធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហោះសារនៅលើផេកផ្លូវការថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

សម្ដេចតេជោ ក៏បានសូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកការងារនេះផងដែរ៕ ដោយ៖ តារា

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ដល់ពេលដែលអ្នកគួរដៅសញ្ញាជោគជ័យ ក្នុងជីវិតរបស់អ្នកហើយ

    វិថី ឯការ 4650 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដល់ពេលដែលអ្នកគួរដៅសញ្ញាជោគជ័យ ក្នុងជីវិតរបស់អ្នកហើយ

    វិថី ឯការ 4650 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដល់ពេលដែលអ្នកគួរដៅសញ្ញាជោគជ័យ ក្នុងជីវិតរបស់អ្នកហើយ

    វិថី ឯការ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ហេតុផល 3 យ៉ាងដែលនាំឱ្យអ្នកអាចជម្នះឧបសគ្គនៅចំពោះមុខបាន

    Mai Darika 101 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ហេតុផល 3 យ៉ាងដែលនាំឱ្យអ្នកអាចជម្នះឧបសគ្គនៅចំពោះមុខបាន

    Mai Darika 101 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ហេតុផល 3 យ៉ាងដែលនាំឱ្យអ្នកអាចជម្នះឧបសគ្គនៅចំពោះមុខបាន

    Mai Darika 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អាថ៌កំបាំង​ការដើរក្រឡាអុកភាគហ៊ុនអោយដូចសុឺម៉ាអុី

    Slapemotionx TV 10542 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អាថ៌កំបាំង​ការដើរក្រឡាអុកភាគហ៊ុនអោយដូចសុឺម៉ាអុី

    Slapemotionx TV 10542 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អាថ៌កំបាំង​ការដើរក្រឡាអុកភាគហ៊ុនអោយដូចសុឺម៉ាអុី

    Slapemotionx TV 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ហេតុអ្វីនាងពូកែប្រចណ្ឌម៉្លេះ?​ អត់យល់សោះម៉ង!

    Watching 332 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ហេតុអ្វីនាងពូកែប្រចណ្ឌម៉្លេះ?​ អត់យល់សោះម៉ង!

    Watching 332 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ហេតុអ្វីនាងពូកែប្រចណ្ឌម៉្លេះ?​ អត់យល់សោះម៉ង!

    Watching 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប