TNAOT News
· 2020-05-06
ច្រើនតែអាយុមែន តែតួស្រី សៀវ ឡុងនី ស៊េរីឆ្នាំ ១៩៩៥ ស្អាតដូចក្មេង
#Carman Lee# #តារាសម្ដែង# #កម្សាន្ត# #តារាអន្តរជាតិ# #សម្រស់#
4824
ចំពោះអ្នកដែលតាមដានរឿងភាគចិន ប្រាកដជាស្គាល់តារាស្រីសម្ដែងស្រីហុងកុង Carman Lee ហើយដែលនាងជាតួឯកស្រី សៀវ ឡុងនី ស៊េរីឆ្នាំ ១៩៩៥ ។ ថ្មីៗនេះ ត្រឹមតែវីដេអូប៉ុន្មានវិនាទីសោះ តារាសម្ដែងស្រីហុងកុងជើងចាស់រូសបនេះ បានបង្ហាញឲ្យទស្សនិកជនឃើញថា ទោះបីជាមានអាយុជិត ៥០ឆ្នាំក៏ដោយ តែនាងនៅតែរក្សាសម្រស់បានយ៉ាងល្អ ពោលគឺនៅតែក្មេងស្អាត។
ទោះបីជាកំពូលខ្សែភាពយន្តភាគបុរាណចិន «យុទ្ធសិល្បឥន្ទ្រីទេព» ត្រូវបានចាក់ផ្សាយដំបូងតាំងពី ២៥ឆ្នាំមុនក៏ដោយ តែកេរ្តិ៍ឈ្មោះរបស់តារា Carman Lee នៅតែមានប្រជាប្រិយភាព និងល្បីល្បាញខ្លាំង។ ជាក់ស្ដែង ទោះបីជាស្ថិតក្នុងវ័យ ៤៧ឆ្នាំក៏ដោយ តែតួសៀវ ឡុងនី នៅតែទទួលបានការថតរឿងតួអង្គសំខាន់ៗឥតឈប់ឈរ នៅក្នុងរឿងភាគ ក៏ដូចជាភាពយន្តជាច្រើន។
កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ស្រីស្អាតកើតឆ្នាំ ១៩៧៣ បានបង្ហាញខ្លួននៅក្រុង Hengdian ដើម្បីថតរឿងភាគបុរាណថ្មី ហើយអ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងការតែងខ្លួនបែបបុរាណ សៀវ ឡុងនីនៅតែមានរូបរាងដដែល មិនខុសពីរូបភាពរបស់នាងកាលពី ២៥ឆ្នាំ មុននោះឡើយ។
លើសពីនេះក្នុងជំនួបជាមួយទស្សនាវដ្ដីពីមុន Carman Lee បង្ហើបឲ្យដឹងថា ប្រហែលមកពីជីវិតនៅលីវ អត់មានគ្រួសារហើយ ដែលជាមួយផ្នែកជួយឲ្យនាងនៅក្មេងដដែលបែបនេះ៕
ប្រភព៖ kenh14
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)